ជាធម្មតាទេ រវាងសត្វឆ្កែ និងឆ្មាគឺជាសត្រូវនឹងគ្នា កម្រឃើញពួកវាត្រូវគ្នាណាស់ ហើយដែលភាគច្រើនគឺពេលដែលសត្វឆ្កែឃើញឆ្មា វាតែងដេញខាំ ចំណែកឆ្មាវិញក៏តែងតែរត់គេចដោយការភ័យខ្លាច រាល់ពេលឃើញឆ្កែផងដែរ។
ប៉ុន្តែនៅក្នុងវីដេអូខាងក្រោមនេះ គឺបែរជាសត្វឆ្មាពណ៌ខ្មៅដ៏តូចមួយ នៅពេលឈរពីមុខឆ្កែដ៏ធំមួយហើយថែមទាំងត្រូវឆ្កែព្រូស លោតគំរាមចង់ខាំ តែវាបែរមិនរត់ចេញ មិនសម្តែងនូវការភ័យខ្លាចអ្វីទាំងអស់។ ផ្ទុយទៅវិញ កូនឆ្មាដ៏ក្លាហាននេះ បានបញ្ចេញនូវសកម្មភាពចង់ប្រយុទ្ធជាមួយឆ្កែនោះ ដោយមិនរាថយទៅវិញ។
សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !
វីដេអូ កូនឆ្មាក្លាហានមិនខ្លាចឆ្កែ បើទោះជាត្រូវព្រូសគំរាមចង់ខាំ
ដោយ៖ សិលាប្រភព៖ youtube