រថយន្ត Kia Soul The Voice គឺជាប្រភេទរថយន្តម៉ូដែលថ្មី ដែលរចនាម៉ូដឡើង យ៉ាងប្លែកនិង ទាក់ទាញបំផុត តាមបែបរថយន្ត   Sport និង  រូបរាងដ៏ស្រស់ស្អាត  ស័ក្តិសមណាស់សំរាប់យុវវ័យ ដែលស្រលាញ់ចូលចិត្ត បែប Sport។

រថយន្ត Kia Soul The Voice ស៊េរីថ្មី ឆ្នាំ២០១៣ នេះ ត្រូវបានតុបតែងឡើង   ជាមួយនឹងពណ៌ក្រហមដ៏ស្រស់ឆើតឆាយ ទាំងពណ៌ខាងក្រៅ និង ពណ៌ខាងក្នុង   ពិតជាមើលទៅគួរឱ្យចាប់អារម្មណ៍។ ជាពិសេស រថយន្តនេះ បានភ្ជាប់មក  ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើប នៅខាងក្នុង  ធ្វើឱ្យកាន់តែទាក់ទាញ  និង  មានបំពាក់ជាមួយ  ទូរទស្សន៍ LEDអាចភ្ជាប់ជាមួយនឹង Ipad 2 mini តាមរយៈប្រព័ន្ធ wireless  បានយ៉ាងល្អឥតខ្ចោះ។ វាឱ្យមានអារម្មណ៍ អង្គុយក្នុងរថយន្តនេះ ដូចជាអ្នកអង្គុយកំសាន្តនៅក្នុងក្លឹបអញ្ចឹងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖​ topspeed