ថៃ ៖ នៅថ្ងៃទី ០៨ ខែវិឆ្ឆិការ ឆ្នាំ ២០១៧ នេះ តារាសម្តែងល្បីឈ្មោះមួយដួងនៅស្រុកថៃ លោក Chakrit Yamnarm បានប្រកាសរៀបការជាមួយនិងនារីសាមញ្ញម្នាក់ ឈ្មោះថា នាង Ann Patira ក្រោយពីតារាថៃរូបនេះ លែងលះជាមួយភរិយា ដែលជាតារាសម្តែងជើងចាស់ម្នាក់ឈ្មោះថា នាង Woonsen Virithipa Pakdeeprasong ។ 

ពិធីមង្គលការរបស់ នាង Ann Patira និងលោក Chakrit Yamnarm ត្រូវបានប្រារព្ធធ្វើឡើងនៅឯ Peggy's Cove Resort ខេត្ត Chanthaburi ស្រុកថៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Ann Patira បានពពោះកូនក្នុងផ្ទៃ ២ ដងទៅហើយ តាំងពីមុនរៀបការមកម្ល៉េះ ។ ដោយលើកទីមួយគឺជាកូនភ្លោះ ប៉ុន្តែត្រូវបានរលូតបាត់ទៅហើយ ។ ហើយលើកចុងក្រោយនេះ គឺជាកូនទោល ៕

/

/

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar