ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Chompoo araya​ ត្រូវបានគេអញ្ជើញទៅចូលរួមកម្មវិធីដើរបង្ហាញដែលមានឈ្មោះថា Lorealxlofficiel Canniversary នៅឯប្រទេសបារាំង ។ 

តារាថៃដែលពូកែក្នុងការឆ្នៃម៉ូដប្លែកៗដើម្បីស្លៀក ក្នុងការចូលរួមកម្មវិធីផ្សេងៗ ព្រមទាំងទទួលបាននូវការកោតសរសើរមិនដាច់ពីមាត់ពីមហាជនចំពោះរឿងស្លៀកពាក់នេះតែម្តង ។ ហេីយអ្វីកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គេសង្កេតឃើញថា ក្បាលពោះភរិយារបស់លោក Nott Witsarut Rungsisingpipat កំពុងតែធំឡើងៗក៏ពិតមែន ប៉ុន្តែវាមិនបានប៉ះពាល់ដល់នាង ការស្លៀកពាក់ដល់តារាថៃ ៣៥ ឆ្នាំនេះឡើយ ផ្ទុយទៅវិញនាងបែរជាឆ្នៃម៉ូដថ្មី ឲ្យមើលទៅកាន់តែស្រស់ស្អាតជាងមុនទៅទៀត ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar