ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីប៉ុន្មានម៉ោងមុននេះចេញផ្សាយអោយដឹងថា ជាលទ្ធផលកំពូលបុរសមានកំពស់ខ្ពស់ជាងគេលើលោក មានប្រពន្ធហើយ ពោលគឺ គាត់បានរៀបការជាមួយនឹងភរិយារបស់ខ្លួន  ដែលមានកំពស់ខ្ពស់ត្រឹមតែចង្កេះរបស់គាត់តែប៉ុណ្ណោះ។

width=440

គួរបញ្ជាក់ផងដែរថា      បុរសដែលមានកំពស់ខ្ពស់ជាងគេលើលោករូបនេះ  មានឈ្មោះថា Sultan Kose    n ជាពលរដ្ឋរស់នៅក្នុង ប្រទេសទួរគី  ។  លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា លោក Sultan មានកំពស់ខ្ពស់ដល់ទៅ ២,៤ ម៉ែត្រឯណោះ  ។ យ៉ាងណាមិញ ស្រ្តីជាភរិយា  នាង  Merve  Dibo   មើលទៅហាក់បីជាមិនតូចណាស់ណានោះទេ តែកាលណាឈរជិតស្វាមី ដែលជាកំពូលបុរសមានកំពស់ខ្ពស់ជាងគេហើយនោះ នាងមើលទៅហាក់បីជាតូចជាខ្លាំង ខណៈពេលដែលនាងមានកំពស់ ១,៥ ម៉ែត្រ។

width=432

គួររំឭកផងដែរថា  លោក  Sultan  គឺជាបេក្ខភាពកំពូលមនុស្សដែលបានបំបែកកំណត់ត្រាពិភពលោក មានកំពស់ខ្ពស់ជាងគេ មានជើង និងដៃធំជាងគេបំផុត៕

width=433

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង- រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ