តាមក្រុមអ្នកវិទ្យាសាស្រ្ត ប្រភេទស្វាតូចៗ និង ធំៗមួយចំនួនមានផ្ទុកមេរោគអេដស៏នៅក្នុងទឹកមាត់ ដែលអាចឆ្លងនិងបង្កជាវិបិត្តិដ៏ធំមួយដល់មនុស្សទូទាំងពិភពលោក។
បញ្ហានេះនឹងមានសភាពធ្ងន់ធ្ងរជាងគេនៅ Camerroon ព្រោះសព្វថ្ងៃមាន80%នៃចំនួនសាច់សត្វត្រូវបានប្រជាជនប្រើប្រាស់តាមបែបធម្មជាតិ វាត្រូវបានគេហៅថា សាច់សត្វព្រៃ ជាមួយនឹងមុខម្ហូបដ៏ពេញនិយមធ្វើអំពីសាច់សត្វស្វាធំ(Gorillas) ស្វាឪ(Chimpanzees) និងស្វាធម្មតា(Monkeys)។

សត្វស្វា 3.000ក្បាលត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេស Cameroon
តាមការពិសោធន៏មួយកាលពីដើមឆ្នាំនេះ របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺឆ្លងនៅសហរដ្ឋអាមេរិច(CDC) ក៏បានធ្វើការកំនត់ថា នៅក្នុងទឹកមាត់របស់សត្វស្វាមានផ្ទុកនូវមេរោគជាច្រើនដែលក្នុងនោះក៏មានមេរោគសាហាវអេដស៏ ផងដែរ៕
ដោយ៖ និស្ស័យប្រភព៖ zing