កាលពីពេលមុន គេហទំព័រកំសាន្ត ខេមញូវ ធ្លាប់បានចុះផ្សាយជាបន្តបន្ទាប់ នូវភាពស្រស់ស្អាត របស់បណ្តា Hot Girl នៅអាស៊ីយើង ដូចជា Hot Girl ប្រទេសថៃ ចិន ឡាវ ជាដើម។ ពេលនេះ ខេមញូវ សូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកទស្សនាសម្រស់ដ៏ស្រស់ស្អាត របស់បណ្តា Hot Girl នៅអាស៊ីមួយទៀត ដែលកំពុងតែលេចធ្លោ នៅប្រទេសហ្វីលីពីន វិញម្តង។
ភាពស្រស់ស្អាត ទេពកោសល្យ បណ្តា Hot Girl ខាងក្រោមនេះ មិនត្រឹមតែមានភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យ ហ្វីលីពីន ប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវបាន បណ្តាអ្នកនិយមលេងអ៊ីនធឺណេត នៅអាស៊ី មានការចាប់អារម្មណ៍ និងស្រលាញ់ចូលចិត្ត ផងដែរ។
Alodia Gosiengfiao


Alodia Almira Arraiza Gosiengfiao កើតនៅថ្ងៃទី 9/3/1988 ឯទីក្រុង Quezon ប្រទេស ហ្វីលីពីន។ស្រីស្អាតម្នាក់នេះ មានសមត្ថភាពជាច្រើន ដូចជាអាចច្រៀង ធ្វើជាពិធីការនី និងតារាម៉ូដែលបានយ៉ាងល្អ។ Gosiengfiao ជាកូនកាត់បីសាសន៍ ដែលក្នុងនោះ រួមមាន ចិន ហ្វីលីពីន និង អេស្បាញ។
Coleen Ortega Garcia


Coleen Ortega Garcia កើតនៅថ្ងៃទី 24/9/1992 នៅទីក្រុង Mandaluyong ប្រទេសហ្វីលីពីន។នាងជា Hot Girl វ័យក្មេង ដែលមានទេពកោសល្យខ្ពស់ ក្នុងពិភពសិល្បៈ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យ។ មិនត្រឹមតែជា តារាម៉ូដែល ថតស្ប៉តពាណិជ្ជកម្មនាងក៏អាចធ្វើជាតារាសម្តែង បានយ៉ាងល្អផងដែរ។ Coleen Ortega Garcia ជាកូនកាត់ពីរសាសន៍គឺ ហ្វីលីពីន និងអេស្បាញ។
Carmina Topacio


Carmina Topacio មានឈ្មោះពេញគឺ Carmina Topacio Isabelle Bautista។ ស្រីស្រស់ម្នាក់នេះកើតនៅថ្ងៃទី 1/7/1991 ឯទីក្រុង Quezon ប្រទេសហ្វីលីពីន។ Hot Girl Carmina Topacioជានារីម្នាក់ស្រលាញ់សិល្បៈតន្រ្តីភ្លេងយ៉ាងខ្លាំង។ ជាទូទៅ គេតែងតែឃើញនាង បង្ហាញខ្លួនជាមួយឧបករណ៍ភ្លេង ហ្គីតា។ នាងអាចលេងហ្គីតា បានយ៉ាងស្ទាត់ជំនាញ និងច្រៀងបានយ៉ាងពិរោះ ផងដែរ។ Carmina Topacio ទទួលបានការស្រលាញ់ គាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រហ្វីលីពីន ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណេត ជាពិសេសនៅក្នុង Facebook និង Youtube៕
ដោយ៖ សិលាប្រភព៖ zng