ប្លែកៗ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានរកអោយឃើញថា ស្ថិតនៅក្នុងសម្លៀកបំពាក់មនុស្សប្រជៀវ (Batman)បាននាំជនសង្ស័យ ក៏ដូចជា ជនជាប់ចោទមកកាន់បុស្តិ៍ប៉ូលីស។

width=441

គួរបញ្ជាក់ផងដែរថា កាលដែលលេចឡើងនូវមនុស្សប្រជៀវនេះបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបន្តិចក្រោយមកគាត់ក៏ត្រូវបានបាត់ខ្លួន ដែលករណីបែបនេះ ធ្លាប់តែមាននៅក្នុងខ្សែភាពយន្ត។ លើសពីនេះទៅទៀត​ ប្រភពដដែលបានបញ្ជាក់អោយដឹងថា  បើតាមសម្តីក្រុមមន្ត្រីប៉ូលីស  បញ្ជាក់អះអាងទាក់ទិនទៅនឹងរូបខាងលើបានបញ្ជាក់អោយដឹងថា បុរសប្រជៀវពិតរូបនោះ បាននាំខ្លួនជនជាប់ចោទម្នាក់វ័យ២៧ឆ្នាំ មកកាន់បុស្តិ៍ប៉ូលីស Trafalgar House Police Station កាលពីវេលាទាបភ្លឺ ថ្ងៃ២៥ ខែកុម្ភៈកន្លងទៅនេះ ខណៈពេលដែលជនដៃដល់ជាប់ចោទពីបទលួចរបស់ និងឧក្រិដ្ឋកម្មមួយចំនួនផ្សេងទៀត៕

ដោយ ៖ រិទ្ធីប្រភព ៖ BBC