តារាចម្រៀង Fiona Apple ត្រូវបានប៉ូលីសចាប់ខ្លួននៅទីក្រុង Sierra Blanca រដ្ឋ តិចសាស សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ក្រោយពេលដែលក្រុមប៉ូលីស បានរកឃើញមានសារជាតិថ្នាំសម្រើប ជាថ្នាំញៀនខុសច្បាប់ក្នុងរថយន្ត Tour Bus របស់នាង នៅពេលដែលនាងធ្វើដំណើរទៅសម្ដែងនៅទីក្រុង Austin។
តែមើលទៅការសម្ដែងតន្រ្តីរបស់នាងនៅទីក្រុង Austin នោះប្រហែលជាមានតែមនុស្សចូលទៅទស្សនា តែអត់មានអ្នកសម្ដែងទេមើលទៅព្រោះ ម្ចាស់កម្មវិធីជាប់ក្នុងទ្រុងបាត់ទៅហើយ។ នាងFiona Apple គឺជាតារាល្បីមួយរូបដែលអាល់ប៊ុមទី ៤ របស់នាងបានចេញកាលពីប៉ុន្មានខែមុននេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនគួរណាមកធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ខុសច្បាប់និងត្រូវជាប់គុកបែបនេះសោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ idolaor