ព័ត៌មានកំសាន្ត​ ៖ នេះបើយោងតាម ​ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ Star News បាននិយាយឲ្យដឹងថា CL ដែលជាសមាជិកក្រុម 2NE1 គឺក្បែរនឹង ចេញបង្កើតអាល់ប៊ុមទោលថ្មីមួយជាលើកដំបូងនៃ សហរដ្ឋអាមេរិក ។

បន្ទាប់ពីបានលឺដំណឹងនេះ ទោះជាយ៉ាងណាក៍ដោយ ប្រជាជននៅតែបានអះអាងថា ពួកគេបានលឺ រឿងតែមួយដូចគ្នានេះផងដែរ នៅក្នុងរយៈពេលមួយឆ្នាំនេះ ហើយពួកគេបាននិយាយថា ពួកគេមានការហត់នឿយនឹង ការលឺដំណឹងដដែលៗនេះណាស់ ។ ជាងនេះទៅទៀត ការសម្តែងឲ្យឃើញនូវ អារម្មណ៍ច្រំដែលនៃការស្តាប់ឮថា CL ចេញអាល់ប៊ុមទោលនៅសហរដ្ឋអាមេរិក ស្របពេលដែល ប្រជាជនក៏បានសម្តែងនូវអារម្មណ៍ភ័យព្រួយទៅលើ សមាជិកតារាចម្រៀងម្នាក់ផ្សេងទៀត​ពីផលិតកម្ម  YG Entertainment ដែលហាក់បីដូចជាមានភាពស្ងប់ស្ងាត់ពីសង្គមសិល្បៈ។ 

តោះយើងនាំគ្នាទៅមើលរូបភាពនឹង មតិយោបល់មួយចំនួនដែល ប្រជាជនបានធ្វើការរិះគន់ទៅកាន់ CL នៅខាងក្រោមនេះ ពាក់ព័ន្ធទៅនឹងភាពច្រំដែលនៃការលើកឡើង ថាចេញអាល់ប៊ុមទោលនៅសហរដ្ឋអាមេរិក៕​

/

/

/

 

 

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ koreaboo