កោះតៃវ៉ាន់៖ នៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៥នេះ តារាសម្តែងនាង Sonia Sui បានបង្ហោះរូបភាព ជាច្រើនសន្លឹក ក្នុងបណ្តាញទំនាក់ទំនង របស់នាង បន្ទាប់ពីបានបង្កើតកូនប្រុស តែមិនបញ្ជាក់ថា កើតថ្ងៃណានោះទេ ។ នាងបានសរសេរថា «ខ្ញុំសម្រាលកូនហើយនៅសិង្ហបុរី! កូនប្រុស និងម្តាយមានសុខភាពល្អណាស់ ! ដោយធម្មជាតិ គឺពិបាកណាស់ តែបានធូស្បើយពេលឃើញមុខកូន»។  តារាបង្ហាញម៉ូដ និងជាតារាសម្តែងរូបស្រស់ វ័យ៣៤ឆ្នាំ នាង Sonia Sui បានបន្ថែមថា កូនប្រុសរបស់នាង ឈ្មោះ Max គេមានទំងន់ជាង ៣គីឡូក្រាម។ កាលពីខែមុន Sonia និងស្វាមីរបស់នាង បានប្រាប់អ្នកគាំទ្រដែរថា នាងនៅទៅសម្រាលកូន នៅសង្ហបុរី ហើយ Sonia តែងតែបង្ហោះ រាល់សកម្មភាពរបស់នាង តាមហ្វេសប៊ុក ទើបតែក្នុងសប្តាហ៍នេះ អ្នកគាំទ្រមិនឃើញ ក៏នាំគ្នាគិតថា នាងប្រាកដជាសម្រាលកូន៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល