អាហ្វ្រិក៖ នេះជារឿងមួយដែលមិនគួរអោយជឿទាល់តែសោះ ដែលគួរស្នេហ៍មួយគូរកំពុងតែងូតទឹកក្នុងអាងហែលទឹក ដ៏ធំមួយក្នុងតំបន់ឧទ្យាន នៃប្រទេសអាហ្វ្រិក ស្រាប់តែមានសត្វដំរីដ៏ធំមួយ មិនដឹងចេញមកពីណា មកផឹកទឹកអាងហែលទឹកគូរស្នេហ៍នោះតែម្ដង។ 
លោល Kerry បាននិយាយថា ដោយមានការឈប់សម្រាកពីការងារ គាត់ និងភរិយារបស់គាត់បាននាំគ្នាទៅកំសាន្ដ ក្នុងប្រទេសអាហ្វិ្រក។ ថ្ងៃដំបូង គឺគាត់បានទៅលេងឧទ្យានជាតិ នៅនៃប្រទេសអាហ្វ្រិក។ គាត់បានបន្ដថា គាត់ និងប្រពន្ធគាត់ ក៏បានចុះងូតទឹកក្នុងអាងដ៏ត្រជាក់ស្រិប។ លុះងូតបានប្រហែលជា ២០ នាទី ស្រាប់តែមានសត្វដំរីដ៏ធំមួយ បានដើរចេញពីក្នុងព្រៃ ចូលមកផឹកទឹកអាង ដែលគាត់កំពុងតែងូត។ ស្ថានភាពបែបនេះ គឺធ្វើអោយគាត់ និងប្រពន្ធគាត់ មានការភ័យយ៉ាងខ្លាំង តែគាត់មិនដឹងរត់ទៅឯណា។
លោក Kerry បានបន្ដថា ទោះបីជាដំរីនេះ មកផឹកទឹកអាងដែលគាត់កំពុងងូតក៏ពិតមែន តែវាមិនបានធ្វើ អ្វីអោយគាត់ភ័យនោះទេ។ គាត់បន្ដថា នេះជាបទពិសោធន៍ដ៏គួរអោយអស់សំណើចរបស់ខ្ងុំ។ នេះជាវីដេអូរក្លីបដែលបង្ហាញពីសត្វដំរីចុះផឹកទឹកអាងលោក Kerry ។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail