ទំព័រ The Weather Space បង្ហើបឱ្យដឹងថា ទ័ពអាកាសអាមេរិក ធ្លាប់បានសាកល្បងបង្កើតខ្យល់កំបុតត្បូង នៅរដ្ឋ Oklahoma ។ ប៉ុន្ដែ អាមេរិក បានបដិសេធព័ត៌មាននេះ។ Natural News ទើបបានបង្ហាញអាថ៌កំបាំង ស្ដីអំពីការដែលអាមេរិក អភិវឌ្ឍកម្មវិធីអាវុធ ដែលមានឈ្មោះថា HAARP (High Frequency Active Auroral Research Program)។ កម្មវិធីនេះ អាចបង្កើតទំនាក់ទំនងដោយរលកវិទ្យុ ក្នុងគំលាតដ៏ឆ្ងាយ យោងទៅលើស្រទាប់អាកាស ionosphere ដើម្បីតភ្ជាប់បណ្ដាសកម្មភាពនៃកងទ័ពអាមេរិក នៅទូទាំងពិភពលោក។

width=452

width=454

មូលដ្ឋានអាងតែនរលកវិទ្យរបស់កម្មវិធី HAARP របស់អាមេរិក ដើម្បីគ្រប់គ្រងអាកាសធាតុ

ស្ថានភាពអាកាសធាតុនៅលើដី អាស្រ័យភាគច្រើនទៅលើស្រទាប់អាកាស ionosphere ។ នៅ​ពេល​ប្រសិនមនុស្សបានដឹងអំពីការផ្លាស់ប្ដូរនៅស្រទាប់ ionosphere នោះយើងនឹងអាចគ្រប់គ្រង និងធ្វើការផ្លាស់ប្ដូរអាកាសធាតុ នៅលើដី។ កម្មវិធី HAARP ប្រើប្រាស់ម៉ាស៊ីនបញ្ចេញរលកវិទ្យុកម្រិតខ្ពស់ បញ្ជូនរលកសញ្ញា ទៅក្នុងស្រទាប់ ionosphere ដើម្បីសិក្សាអំពីការផ្លាស់ប្ដូររបស់វា។

របាយការណ៍មួយពីប្រទេសរុស្ស៊ី ឱ្យដឹងថា ៖ “អាមេរិក កំពុងធ្វើការពិសោធទ្រង់ទ្រាយធំជាងមុន ដោយប្រើកម្មវិធី HAARP ដើម្បីបង្កើតអាវុធអាកាសធាតុ (Climatic Warfare) ដែលអាចកំទេចរាល់សកម្មភាពទំនាក់ទំនងដោយរលកវិទ្យុ នឹងឧបករណ៍នៅលើយានអវកាស ផ្កាយរណប កាំជ្រួច បង្កផលប៉ះពាល់ដល់ប្រព័ន្ធអគ្គីសនីនៅលើដី ក៏ដូចជាប្រព័ន្ធបង្ហូរប្រេង និងឧស្ម័ន”។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កម្មវិធី HAARP នេះ មានសមត្ថភាព បង្កើតខ្យល់ព្យុះ រាំងស្ងួត ទឹកជំនន់ ធ្លាក់ព្រិល ក្នុងបំណងដាក់សម្ពាធលើសត្រូវ។

/

ទំព័រ The Weather Space បង្ហើបឱ្យដឹងថា ទ័ពអាកាសអាមេរិក ធ្លាប់បានសាកល្បងបង្កើតខ្យល់កំបុតត្បូង នៅរដ្ឋ Oklahoma ។ ប៉ុន្ដែ អាមេរិក បានបដិសេធព័ត៌មាននេះ។

បើទោះជាកម្មវិធី HAARP នៅតែជាអាថ៌កំបាំងមួយ ប៉ុន្ដែ កងទ័ពអាមេរិក ធ្លាប់បានប្រើប្រាស់ប្រភេទអាវុធអាកាសធាតុ ក្នុងសង្គ្រាមវៀតណាម និងឡាវ។ ចាប់ពីខែមិនា ឆ្នាំ ១៩៦៧ ដល់ខែកក្កដា ឆ្នាំ ១៩៧២ អាមេរិកធ្លាប់បានប្រើប្រាស់យុទ្ធនាការមួយដែលមានឈ្មោះថា Popeye ដើម្បីធ្វើឱ្យរដូវភ្លៀងអូសបន្លាយយូរជាងធម្មតា នៅប្រទេសឡាវ និងវៀតណាម ពិសេសគឺតំបន់ផ្លូវលំហូជីមិញ ក្នុងបំណងបង្កការលំបាកដល់ការធ្វើដំណើរ និងការដឹញជញ្ជូនរបស់កងទ័ពវៀតណាមខាងជើង។

ក្នុងកម្មវិធីនេះ អាមេរិកបានប្រើយន្ដហោះ ពង្រាយម្សៅ iodide ដើម្បីបង្កើតពពក និងធ្វើឱ្យភ្លៀងធ្លាក់ច្រើន។ Popeye បានធ្វើឱ្យរដូវភ្លៀងនៅផ្លូវលំហូជីមិញ អូសបន្លាយបន្ថែម ពី ៣០ ទៅ ៤៥ថ្ងៃ ហើយកម្រិតទឹកភ្លៀង កើនឡើងប្រមាណជា ៣០% ធៀបនឹងធម្មតា។

/

យុទ្ធនាការឡោមព័ទ្ធ Khe Sanh ឆ្នាំ ១៩៦៨ ទ័ពអាកាសអាមេរិក បានប្រើប្រាស់អាវុធអាកាសធាតុមួយបែបទៀត ដើម្បីជួយឱ្យសកម្មភាពផ្លូវអាកាសរបស់ខ្លួន ដំណើរបានល្អ នោះគឺធ្វើឱ្យរលាយសន្សើម ដោយម្សៅអំបិល។

ការស្រាវជ្រាវ និងប្រើប្រាស់អាវុធអាកាសធាតុ អាចរួមចំណែកក្នុងការទប់ទល់នឹងស្ថានភាពផ្លាស់ប្ដូរអាកាសធាតុ ដោយសារតែផែនដីឡើងកំដៅ។ ប៉ុន្ដែ វាក៏ជាអាវុធសាហាវមួយ បង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Google Earth ថតបានរូបភាព ព្រះអង្គ Jesus និង Maria?

NASA បញ្ជូន​ទិន្នន័យ​តាមរ​ឡា​ស៊េ​រ ទៅ​ផ្កាយរណប​ព្រះ​ចន្ទ ល្បឿន ៦២២Mbps

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Natural News/Kh