ក្រុមមន្ដ្រីក្រុង Chengdu ប្រទេសចិន បានប្រកាសថា ទីក្រុងនេះមានអាគារឯករាជមួយធំបំផុតក្នុងពិភពលោក ដោយវាអាចផ្ទុកមហោស្រព Opera របស់ក្រុង Sydney ដល់ទៅ ២០ ហើយរយៈពេលនៃ ការសាងសង់គឺត្រូវចំណាយត្រឹមតែបីឆ្នាំប៉ុណ្ណោះ។

/

មជ្ឍមណ្ឌលសកលសតវត្សថ្មី (New Century Global Center) នៅក្រុង Chengdu នៃខេត្រ Sichuan ប្រទេសចិន ដែលមានផ្ទៃក្រឡា ធំជាង ១៧០ ហិចតា និងមានកំពស់ ១០០ម៉ែត្រ មានទទឹង ៤០០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ នេះ ត្រូវបានបើកទ្វារទទួលភ្ញៀវកាលពីខែមុន។

/មន្ដ្រីរបស់ក្រុង Chengdu អះអាងថា នេះគឺជាអាគារឯកដែលធំបំផុតលើលោក ធំជាងព្រលានយន្ដហោះក្រុង Dubai ដែលជាស្ថាបត្យកម្មបានកាន់កាប់ឯតទគ្គកម្មនេះ កាលពីមុន។ មជ្ឍមណ្ឌលសកលសតវត្សថ្មី (New Century Global Center) ធំជាង ២០ដង ធៀបទៅនឹង មហោស្រព Opera របស់ក្រុងSydney និងធំជាងបីដង ធៀបមន្ទីរបញ្ចកោណ (ការិយាល័យក្រសួងការពារជាតិអាមេរិក)។

/

/ដោយមានទំហំធំទូលាយបែបនេះ រាល់ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប រោងភាពយន្ដ ភូមិ មេឌីទែរ៉ាណេ (Mediterranean) ទីលានរំអិលព្រិល និងឧទ្យានទឹកមួយផងដែរនោះ សុទ្ធតែត្រូវបានដាក់នៅក្នុងអាគារមួយនេះ។

/មគ្គុទេសក៍ទេសចរណ៍ម្នាក់របស់អាគារនេះ បានថ្លែងប្រាប់ទំព័រ Sydney Morning Herald ថា ពួកគេ បានប្រើប្រាស់បច្ចេកទេសរបស់ជប៉ុន ក្នុងការបង្កើតព្រះអាទិត្យសិប្បនិមិត្តមួយ ដែលអាចបំភ្លឺបាន ២៤ម៉ោង/ថ្ងៃ ហើយជួយធ្វើឱ្យបរិយាកាសខាងក្នុងអាគារ មានសភាពកក់ក្ដៅ។ ក្រៅពីនេះ ក៏មានឆ្នេរសមុទ្រសិប្បនិមិត្តមួយ មានប្រវែង ៤០០ម៉ែត្រ ដែលត្រូវបានបំពាក់អេក្រង់ LED ធំបំផុតក្នុងលោក(កំពស់ ៤០ម៉ែត្រ និងបណ្ដាយ ១៥០ម៉ែត្រ) ដើម្បីបង្ហាញពីទិដ្ឋភាពអរុណរះ និងទិដ្ឋភាពអស្ដង្គត។

/នៅក្នុងឧទ្យានទឹកនេះ អាចដាក់មនុស្សបានដល់ទៅ ៦,០០០ នាក់ ក្នុងពេលតែមួយ ខណៈពួកគេ កំពុងហាលថ្ងៃ ហែលទឹក ញ៉ាំភេសជ្ជៈ ឬជប់លៀងអាហារសមុទ្រ៕

ដោយ ៖ តារាប្រភព ៖ yahoo