បើយោងតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថា សកលវិទ្យាល័យមួយនៅ សហរដ្ឋអាមេរិក បានធ្វើការបដិសេធយ៉ាងមុតមាំ ទៅលើកម្មវិធីសិក្សាមួយ បន្ទាប់ពីមានមានសិស្សមួយគូរ បានសម្តែងការរួមភេទផ្ទាល់នៅក្នុងថ្នាក់។
គួរបញ្ជាក់ផងដែរថា ការបដិសេធមួយនេះ អាចធ្វើទៅបានបន្ទាប់ពីមានសាស្ត្រាចារ្យមួយរូប ដែលមានឈ្មោះថា John Michael Bailey មានមុខងារជាសាស្រ្តាចារ្យបង្រៀន ខាងសុខភាពផ្លូវភេទរបស់មនុស្ស នៅសកលវិទ្យាល័យ Northwestern សហរដ្ឋអាមេរិក បានធ្វើការអញ្ជើញសិស្សប្រមាណជាង ១០០ នាក់ចូលរួមនៅក្នុងកម្មវិធីសិក្សាមួយ ខណៈ ពេលដែលមានសិស្សពីរនាក់ផ្សេងទៀតបានបើកយុទ្ធនាការ ដោយធ្វើការចង្អុលបង្ហាញពីការប្រើប្រាស់ Sex Toys ក្នុងការបញ្ចេញទឹកកាមរបស់ស្រ្តី។

គួរបញ្ជាក់ផងដែរថា កម្មវិធីសិក្សាខ្លីមួយនោះ ត្រូវបានអោយដឹងថា មានសិស្សនារីម្នាក់បានដោះសំលៀកបំពាក់របស់ខ្លួនចេញ មុនពេលដែលបុរសម្នាក់ផ្សេងទៀត បានប្រើប្រាស់ Sex Toys ក្នុងការបញ្ចេញទឹកកាមរបស់សិស្សស្រីរូបនោះ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយមកកម្មវិធីសិក្សាចង្អុលបង្ហាញមួយនេះ ត្រូវបានធ្វើការតវ៉ាពីសំណាក់អាណាព្យាបាលសិស្សានុសិស្ស ដែលភ្លាមៗនោះ ក៏បានឈានទៅដល់ការបិទវគ្គនេះតែម្តង ដោយនឹងមិនត្រូវមាននៅក្នុងកម្មវិធីសិក្សាក្នុងឆ្នាំក្រោយនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Spy