អាមេរិក៖ ល្អាងមួយដែលនៅលើកោះ Pfeiffer តាមបណ្ដាយឆ្នេរសមុទ្រប៉ាស៊ីភិក ត្រូវបានមនុស្ស ស្ទើរតែទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក  ចាត់ទុកថា វាជាកោះល្អាងដែលមានលក្ខណៈចម្លែកបំផុត ស្របពេលដែលកោះល្អាងមួយនេះ អាចមានពន្លឺភ្លឺនៅក្នុងល្អាងត្រឹមតែ បី​ ឬបួនថ្ងៃប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំម្ដង។

width=457

ជាមួយគ្នានេះផងដែរ ក៏មានអ្នកស្រាវជា្រវពីទីក្រុង Toronto ប្រទេសកាណាដា គឺលោក MarkBrodkin មានវ័យ ៤៥ឆ្នាំ បានបង្ហាញថា ពន្លឺនេះ គឺជាពន្លឺព្រះអាទិត្យដ៏ពិតប្រាកដ ពោលគឺពន្លឺនេះ អាចបង្កើតនៅពេលដែលព្រះអាទិត្យមានកម្រិត ៣៥ដឺក្រេ ដែលធៀបទៅនឹងកម្ពស់ល្អាងកោះ។ (តែបើបែបនេះមែន​ ហេតុអ្វីក៏កើតមានត្រឹមតែ បី ឬបួនថ្ងៃក្នុងមួយឆ្នាំអញ្ចឹង?) ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ​ នេះជាការបកស្រាវមួយផ្នែករបស់លោក Mark ។ ជុំវិញបញ្ហានេះការបកស្រាវអោយពិតប្រាកដពីក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិក គឺនូវមានទាន់ដឹងយ៉ាងណានោះទេ។

ដោយ៖ នារីប្រភព៖ newsday