ចំពោះអតិថិជនដែលគាំទ្ររថយន្តម៉ាក Volkswagen ការទន្ទឹងរងចាំរបស់លោកអ្នកបាន មកដល់ហើយ ជាមួយនឹងតំលៃសមរម្យ។
រថយន្តម៉ាក Volkswagen Golf Mk 7 នឹងធ្វើការដាក់លក់នៅថ្ងៃទី ៧ ខែមករា ខាងមុខនេះ នេះដែលមានជំរើសបីសំរាប់ជ្រើសរើស គឺ Volkswagen S, SE និងGT ។ ចំពោះតម្លៃវិញ នឹងត្រូវដាក់លក់ចាប់ពី £16,825 ($ 26,936) ឡើងទៅ ដែលមានតំលៃថោកជាងស៊េរីមុន (ពេលចេញដំបូង)។
ទាំងម៉ូដែល S, SE និងGT ត្រូវបានបំពាក់ម៉ាស៊ីនគឺទំនើបជាងមុន ចំណែកឯប្រព័ន្ធពោងការពារសុវត្ថិភាពក្នុងឡានវិញ មានចំនួន ៧ ជាមួយនឹងប្រព័ន្ធ touchscreen, Bluetooth និងម៉ាស៊ីនត្រជាក់...។ ដោយឡែក ម៉ូដែល GT មានប្រព័ន្ធភ្លើងសំរាប់ពេលចុះអ័ព្ទ សេនស័រសំរាប់ចតឡាន និងការរចនាកៅអង្គុយប្រកបដោយផាសុខភាព៕


ដោយ៖ រិនដូ
ប្រភព៖ autoexpress