នាង Vanessa Hudgens, Selena Gomez, Ashley Benson និង Rachel Korine កំពុងតែញ៉ាប់ដៃក្នុងការថតខ្សែភាពយន្តថ្មីជាមួយតារាប្រុសល្បីលោក James Franco ដែលខ្សែភាពយន្តនេះមានចំណងជើងថា Spring Breaker។
ខ្សែភាពយន្តរឿង Spring Breaker កំពុងតែដំណើរការថតយ៉ាងសកម្មដែល សាច់រឿងសង្ខេបមិនទាន់បានចេញមកនៅឡើយនោះទេ តែគេសង្កេតឃើញមានការចេញផ្សាយរូបភាពមួយចំនួនពីខ្សែភាពយន្តនេះដែលជារូបភាពតារាស្រីៗទាំង ៤ រូបស្លៀកសម្លៀកបំពាក់ Bikini យ៉ាង Sexy ជាពិសេសគឺ Vanessa Hudgens តែម្ដងដែល បានស្លៀក Bikini បង្ហាញក្បាលពោះ Sexy ជាងគេ។
ខ្សែភាពយន្តនេះនឹងមានចាក់បញ្ចាំងនាចុងឆ្នាំនេះ ដោយសាច់រឿងបើតាមដឹងគឺនិយាយពីមិត្តស្រី៤ នាក់ដែលធុញទ្រាន់នឹងជីវិតរស់នៅក្នុងបក្សពួកជនពាល៕





ដោយ៖ ម៉ូកាប្រភពពី៖ k14