(ជប៉ុន)៖ តារាសម្តែងប្រុសម្នាក់ រស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ ខណៈដែលគេកំពុងតែហាត់សមសម្តែង ជាមួយនឹងតារាសម្ដែងម្នាក់ទៀត ត្រៀមថតក្នុងឈុតប្រើដាវសាំម៉ូរៃ។

តាមហេតុការណ៍ឲ្យដឹងថា បុរសរងគ្រោះមានអាយុ៣៣ឆ្នាំ ឈ្មោះ Daigo Kashino ត្រូវចាក់ស្លាប់ដោយដាវសាំម៉ូរៃ ​កំឡុងពេលកំពុងហាត់សមសម្តែង នៅក្នុងស្ទូឌីយោ ជាមួយតារាជាច្រើននាក់ទៀត នៅឯ Taito ហើយដាវដែលហាត់លេងនោះ មានប្រវែង ៧៣សង់ទីម៉ែត្រ តែវាមិនមែនជាដាវពិតឡើយ។

ពេលនេះសមត្ថកិច្ច នៅទីក្រុងតូក្យូ កំពុងស៊ើបអង្កេតករណីនេះ ដើម្បីចង់ដឹងថា តើការស្លាប់របស់តារាសម្តែង Daigo Kashino ត្រូវគេធ្វើឃាត ឬស្លាប់ដោយចៃដន្យ ប៉ុន្តែក្នុងហេតុការ ណ៍នោះ ពុំមាននរណាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន នៅឡើយទេ៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី