គួរយល់ដឹង  ៖  សិង្ហបុរីជាប្រទេសតូចមួយ​   ដែលស្ថិតនៅលើទឹកដីអាស៊ីអាគ្នេយ៍​ ស្របពេលដែលសេដ្ឋកិច្ចប្រទេសនេះ មានការរីកចំរើនគួរអោយកត់សំគាល់ ខណៈពេលដែលអត្រានៃអ្នកគ្មានការងារធ្វើត្រូវបានរកអោយឃើញថា មានអត្រាទាបជាងគេបំផុតលើលោក ហើយបើនិយាយពីចំណូលប្រចាំឆ្នាំសរុប របស់បុគ្គលម្នាក់ៗ  (GDP per Capita)  ក៏ត្រូវបានរកអោយឃើញថាមានអត្រាខ្ពស់ជាងគេផងដែរ។ តែបើទោះជាសឹង្ហបុរី​ ជាប្រទេសមួយដែលមានការរីកចំរើនខាងសេដ្ខកិច្ចនោះក្តី   បែរជាត្រូវបានធ្លាក់ដល់បាតតារាងឯណោះទៅវិញ  ក្នុងនាមជាប្រទេសដែលពលរដ្ឋមានអារម្មណ៍មនោសញ្ចេតនា តិចជាងគេបំផុតលើលោក  នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មាន  businessinsider  ដែលបានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវ New Gallup ។

width=481

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានការសិក្សាស្រាវជ្រាវមួយទាក់ទិនទៅនឹងអារម្មណ៍មនោសញ្ចេតនា ទៅលើប្រទេសច្រើនជាង ១៥០ នៅលើពិភពលោក ពីសំណាក់ Gallup។ ការស្រាវជ្រាវខាងលើ បានបង្ហាញអោយឃើញថា សឹង្ហបុរីជាប្រទេសដែលមានមនោសញ្ចេតនា តិចជាងគេបំផុតលើលោក ហើយចំណាត់ថ្នាក់ប្រទេសដែលមានអារម្មណ៍មនោសញ្ចេតនាច្រើនជាងគេបំផុតលើលោកនោះ បានទៅលើប្រទេសភីលីពីន។

width=482គួររំឭកផងដែរថា បើយើងងាកក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញនេះ មិនត្រូវបានជាប់ជាចំណាត់ថ្នាក់  កំពូលឬក៏ទាបជាងគេនោះទេ តែអាចនិយាយបានថា ស្ថិតនៅក្នុងកំរិតមធ្យម នេះបើយោងតាមរបាយការណ៍រូបភាពដែលមាននៅខាងក្រោម៕

width=481

 

ដោយ ៖ ពិសីប្រភព ៖ businessinsider