ប្លែកៗ៖ នៅពេលដែលគេបង្ហាញ  អាគារដ៏ចំណាស់មួយ​ ដែលបានសាងសង់ឡើងអំពីឈើសុទ្ធសាទ ហើយមានកម្ពស់ខ្ពស់  និងទំហំធំនោះ គឺបានធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយក៏បានលាន់មាត់សរសើរ អំពីភាពប៉ិនប្រសពរបស់អ្នកធ្វើអាគារឈើ មួយនេះដែរ។

width=454

width=454

អាគារឈើ Kizhi Pogost ជាអាគារវិហារគ្រឹស្ដ  ដែលត្រូវបានគេសាងសង់ឡើង​ នៅលើកោះ Kizhi ប៉ែកខាងលិច នៃប្រទេសរុស្ស៊ី  ហើយជាប់ព្រំប្រទល់នឹងប្រទេសហ្វាំងឡង់ដ៏។ អាគារនេះ គឺមានកម្ពស់ ៣៧.៥ម៉ែត្រ មានទំហំយ៉ាងធំធេង និងមានអាយុកាល ១៥០ឆ្នាំមកហើយ។

width=454

width=454

បើតាមការអោយដឹង  ពីក្រុមភ្ងៀវទេសចរណ៍ ដែលធ្លាប់ចូលទៅមើល ក្នុងអាគារនោះ ថាភាពអស្ចារ្យនៃអាគារនោះ គឺការដាក់ឈើតម្រាបលើគ្នា (មឹនភ្ជាប់គ្នា)។ យ៉ាងនេះក្ដី អាគារសាសនាគ្រឹស្ដនេះ ក៏ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាសម្បតិ្ដបេតិកភណ្ឌពិភពលោក នៅឆ្នាំ ១៩៩០ ផងដែរ៕

ដោយ៖ រដ្ឋាប្រភព៖ dailymail