អ្នកផលិតការ៉ែម Ben & Jerry's បានអះអាងថា ថាស DVD សិច ដែលមានឈ្មោះដូចទៅនឹងយីហោការ៉ែម នឹងធ្វើអោយប៉ះពាល់ដល់ភាពល្បីល្បាញរបស់ក្រុមហ៊ុនខ្លួន។

width=450

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតការ៉ែម ម៉ាក់ Ben & Jerry’s បានដាក់ពាក្យទៅកាន់តុលាការ Manhattan អាមេរិក ដើម្បីប្ដឹងក្រុមហ៊ុនផលិតភាពយន្ដសិច ដោយបានចោទប្រកាន់ថា ភាពយន្ដសិចនឹងធ្វើអោយប៉ះពាល់ដល់ភាពល្បីល្បាញរបស់ក្រុមហ៊ុនផលិតការ៉ែម។
width=455
ក្រុមហ៊ុន Vermont ដែលកំពុងផលិតការ៉ែម Ben & Jerry’s បានប្រកាសថា DVD សិច​ “Ben & Jerry's” នឹងធ្វើអោយបាត់បង់តម្លៃរបស់ការ៉ែម Ben & Jerry's របស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយថា DVD សិច​ “Ben & Jerry's” បានយកតាមគំរូស្ទើរតែទាំងស្រុងរបស់ខ្លួន ក្នុងនោះមានដូចជា សំបកប្រអបការ៉ែម រូបភាពសត្វគោឈរនៅកណ្ដាលវាលស្មៅជាដើម។
width=459
គេបានដឹងថា ក្នុងរយៈពេល ៣៥ឆ្នាំមកនេះ ក្រុមហ៊ុន Vermont បានបង្កើតឈ្មោះល្បីសម្រាប់យីហោ Ben & Jerry’s ដោយមានផលិតផលដូចជា ការ៉ែម និងទឹកដោះគោជូកក។ ជាងនេះទៅទៀត ផលិតផលរបស់ក្រុមហ៊ុនក៏មានវត្តមាននៅក្នុងហាងទំនិញចំនួនជាង ៣០០ នៅអាមេរិក និង១៥០ នៅបណ្ដាប្រទេសផ្សេងៗផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព​ ៖ k14