គូស្នេហ៏មួយគូរដែលមានឈ្មោះថា Barry និង Anne Watson បានរៀបការនិងគ្នាលើកដំបូងកាលពីឆ្នាំ ២០០២ ក្នុងនាមជាប្តី និងប្រពន្ធ ហើយរយៈពេល ៩ ឆ្នាំក្រោយមកពួកគេក៏បានរៀបការជាមួយគ្នាម្តងទៀតជាលើកទីពីរ ខណៈពេលដែលស្វាមីរបស់នាងបានកែភេទទៅជាស្រ្តី។
ជាការពិតណាស់ ដំបូងទំនាក់ទំនងស្នេហារបស់ពួកគេមានភាពផ្អែមល្ហែមណាស់ តែក្រោយមក ខណៈពេលដែលបុរសជាស្វាមីបានបង្ហើបប្រាប់ពីរឿងចង់កែភេទនេះទំនាក់ទំនងរបស់ពួកគេមិនដូចមុននោះទេ ពីព្រោះស្រី្តដែលជាភរិយាបានគិតថា ស្វាមីរបស់គាត់លួចមានស្រីថ្មីហើយមើលទៅ បានគាត់និយាយពាក្យនេះ ដើម្បីជាការដោះសា ក៏ដូចជា ជាវិធីមួយនៃការសុំចែកផ្លូវ តែក្រោយមកស្រ្តីជាភរិយាបានដឹងថា សម្តីទាំងអស់មិនមែនជាពាក្យនិយាយកុហកអីនោះទេ តែវាគឺជាការពិត។
រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ១៩៩៥ រូបថតអាពាហ៏ពិពាហ៏ក្នុងឆ្នាំ ២០០៩
បើយោងតាមសម្តីរបស់បុរសជាស្វាមីតែឥលូវបានកែភេទមកជាស្រ្តីរូបនោះបាននិយាយថា កាលពីគាត់នៅតូច រូបគាត់ផ្ទាល់ខុសប្លែកពីក្មេងបុ្រសដទៃទៀត ដោយសារតែគាត់ចូលចិត្តលែងជាមួយតែក្មេងស្រីៗ ហើយមិនចូលចិត្តលេងអ្វីជាមួយក្មេងបុ្រសៗនោះទេ។
ហើយមានពេលមួយនោះ គាត់ក៏បានលួចយកសំលៀកបំពាក់ម្តាយរបស់គាត់យក មកលលេងស្របពេលដែលគ្មាននរណាម្នាក់នៅផ្ទះ ។ ហើយគាត់ក៏បាននិយាយបញ្ជាក់ថា កាលដែលគាត់ស្លៀកពាក់សំលៀកបំពាក់ជាក្មេងប្រុសរបស់គាត់វិញ គាត់មានអារម្មណ៏ថាដូចជាជាប់គុកអញ្ជឹងដែរ។
យ៉ាងណាមិញ បុរសរូបនេះក៏មានចំណាប់អារម្មណ៏ស្រឡាញ់នារីភេទផងដែរ ពោលគឺនៅក្នុងឆ្នាំ១៩៩៥ គាត់ក៏បានជួបនារីយល់ចិត្តម្នាក់ និងបានរៀបការជាមួយគ្នាលើកដំបូងក្នុងឆ្នាំ ២០០២ ។ រយៈពេល ៩ ឆ្នាំក្រោយមកទំនាក់ទំនងស្នេហារបស់ពួកគេនៅតែស្រឡាញ់មិនប្រែប្រួល តែអ្វីដែលប្រែប្រួលនោះគឺថា បុរសជាស្វាមី ចង់កែភេទទៅជាស្រ្តីវិញម្តង។
ក្រោយពី ស្រ្តីជាភរិយាបានដឹងឮរឿងនេះ មានភាពផ្ញាក់ផ្ងើលយ៉ាងខ្លាំង តែនាងនៅតែមានអារម្មណ៏ស្រឡាញ់គាត់ដូចមុនដដែល ដោយព្រមអោយស្វាមីរបស់ខ្លួន ទទួលយកអ័រម៉ូនស្រ្តី ដើម្បីធ្វើការជម្រុះរោម និងធ្វើអោយស្បែកទន់រលោង។ ដែលក្រោយមក ពួកគេក៏សំរេចចិត្តរៀបការសាជាថ្មី ជាលើកទីពីរ នៅក្នុងឆ្នាំ ២០១១ ៕
ដោយ ៖ រិទ្ធីប្រភព ៖ odditycentral