វ៉ែនតាភ្នែកឆ្មារ Dolce & Gabbana Matt Silk ដ៏ស្រស់ស្អាត ឬ ម៉ូដែល Ray Ban Wayfarer ជាដើម មិន ត្រឹមតែជាឧបករណ៍ការពារភ្នែកប៉ុណ្ណោះទេ តែវាក៏ជួយលើកកំពស់សម្រស់របស់តារា បានថែមមួយកម្រិតទៀត។

វ៉ែនតា Dolce & Gabbana Matt Silk តម្លៃ ១៥១ដុល្លារ

/

ដោយមានច្រើនពណ៌ ដូចជាផ្កាឈូកខ្ចី ត្នោត និងខ្មៅ រួមនិងរចនារូបស្បែកខ្លាជាដើម វ៉ែនតាដែលមានម៉ូដែលបែបភ្នែកឆ្មាធំ ដែលធ្វើឡើងអំពីជ័រនេះ ទទួលបានការគាំទ្រពីតារារបស់ The Great Gatsby ជាច្រើនដូចជា Carey Mulligan , តារាសម្ដែង និងចម្រៀង Dianna Agron  និង Selena Gomez ។ល។

វ៉ែនតា Ray Ban Wayfarer មានតម្លៃ ១០៩ ដុល្លារ

/

ម៉ូដែលមួយផ្សេងទៀតរបស់ក្រុមហ៊ុនវ៉ែនតាល្បីឈ្មោះ Ray Ban ក៏ត្រូវបានមនុស្សរាប់លាននាក់ចូលចិត្តនោះគឺរូបរាង wayfarer ដ៏អាថ៌កំបាំង។ កំពូលតារាចម្រៀងស្រុកស្រែ នាង Taylor Swift, ស្រីស្អាត Emma Watson ឬតារាសម្ដែងប្រុស Jude Law ជាដើម ក៏ពេញចិត្តនឹងម៉ូដែលនេះ។

វ៉ែនតា Prada 17O មានតម្លៃ ១៦៧ដុល្លារ

/

ដោយមានលក្ខណៈរូបរាងទន់ភ្លន់ វ៉ែនតាម៉ូដែលភ្នែកឆ្នារបស់ Prada បានក្លាយជាសម្ភារៈដ៏គួរជាទីចាប់ចិត្តរបស់ក្រុមតារាបង្ហាញម៉ូដ ដូចជា Miranda Kerr, តារាសម្ដែង Miranda Kerr និង Milla Jovovich ។ល។

វ៉ែនតា Tom Ford FT 0198 តម្លៃ ២៣០ដុល្លារ

/

ដោយមានរូបរាងជ្រុងបន្ដិច និងមានលក្ខណៈការពារភ្នែកបានល្អ ម៉ូដែលវ៉ែនតានេះ គឺជាជម្រើសរបស់ម្ចាស់ពានរង្វាន់ Oscar នាង Reese Witherspoon , តារាចម្រៀង និងសម្ដែង Emmy Rossum រួមនិង Jessica Chastain ។ល។

វ៉ែនតា Tom Ford Nikita តម្លៃ ២៣២ដុល្លារ

/

ជាផលិតផលមួយប្រភេទរបស់ក្រុមហ៊ុន Tom Ford គឺវ៉ែនតា Nikita ដែល Rihanna, Kelly Osbourne ឬ Paris Hilton ជាប់ចិត្ត គឺមានរូបរាងភ្នែកឆ្មាប្រកបដោយម៉ូដែលបំផុត។

វ៉ែនតា Versace VE4214 មានតម្លៃ ១៤២ ដុល្លារ

/

ម៉ូដែលវ៉ែនតាធំនេះ ងាយស្រួលក្នុងការប្រើប្រាស់ ដោយសារតែវាសមទៅនឹងរង្វង់មុខគ្រប់ប្រភេទ ព្រមទាំងស៊ីគ្នាទៅនឹងឈុតសម្លៀកបំពាក់ណាមួយដែលអ្នកប្រើប្រាស់ជ្រើសរើស ក្នុងនោះមាន January Jones, Emma Roberts, Anne Hathaway ។ល។

វ៉ែនតា Tory Burch TY9012 មានតម្លៃ ៨៩ដុល្លារ

/

ម៉ូដែលវ៉ែនតាមួយនេះ មានតម្លៃសមរម្យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ស្វាយ, ទឹកក្រូច, លឿង និងពណ៌ជាច្រើនទៀត។ វ៉ែនតាTory Burch ក៏ទទួលបានការពេញនិយមពីតារាល្បីៗ ដូចជាតារាសម្ដែងស្រីក្នុងរឿង “Slumdog Millionaire” នាង Freida Pinto , តារារបស់ “Black – Angel” នាង Jessica Alba និងនាង Reese Witherspoon ។ល។

 

ដោយ ៖ តារាប្រភព ៖ NS