ជប៉ុន៖ ទោះបីជាមានរបាយការណ៍មួយ ដែលចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលផ្នែកសិក្សាអប់រំរបស់ប្រទេសជប៉ុនថា ថ្មីៗនេះ ការស្លៀកស្លៀកពាក់បែបស៊ិចស៊ីរបស់សិស្សស្រីតាំងពីអនុវិទ្យាល័យ ដល់មហាវិទ្យាល័យមានការធ្លាក់ចុះក៏ដោយ តែប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានគេហទំព័រមួយចំនួន បានចុះផ្សាយផងដែរថា និស្សិតស្រីក្នុងប្រទេសជប៉ុនពេលនេះ ហាក់បីដូចជាមានសភាពវិល ទៅរកភាពដើមតិចៗវិញហើយ។

អត្ថបទលោក Steven ក៏បានចុះផ្សាយផងដែរថា ការបង្ហាញភាពស៊ិចស៊ីរបស់ស្រី ភាគច្រើនត្រូវបានកើតឡើងក្នុងក្លឹបរំាកំសាន្ដ នាពេលរាត្រី។ គួរបញ្ចាក់ផងដែរថា កន្លងមកនេះដោយសាតែមានភាពស៊ិចស៊ីជ្រល់និយមពេក ទើបក្រុមសម្ថកិច្ចធ្លាប់បានចុះបង្រ្កាបជារឿយៗដែរ ជាក់ស្ដែងដូចជានៅ ក្នុងទីក្រុង Kanagawa និង Tokyo ជាដើម។

រូបថតនាឆ្នាំ ២០១០ ដៃលក្រមសម្ថកិច្ចចុះធ្វើការណែនាំជាការពិតណាស់ ធម្មតាយើងជាមនុស្សស្រី គឺងាយរងនូរការរិះគន់ណាស់ ដូច្នេះ រាល់ការស្លៀកពាក់ កាយវិការ សម្ដីសំដៅ អត្ដចរឹកឬកពារ យើងត្រូវចេះរៀបចំអោយបានត្រឹមត្រូវ៕
ដោយ៖ វត្ដីប្រភព៖ rocketnews24