បន្ទាប់ពី Karrueche Tran មិត្តស្រីរបស់ Chris Brown បង្អួតរូបចិញ្ចៀនពេជ្រដែលជាអំណោយនៃអតីតសង្សាររបស់ Rihanna បានទិញអោយកាលពីខួបកំណើតរបស់នាង Rihanna ក៏មិនអន់ប៉ុន្មាននោះដែរ ដោយនាងបានបង្ហោះរូបអាក្រាតកាយនៅលើទំព័ររបស់ខ្លួន។

សកម្មភាពនេះរបស់ Rihanna ត្រូវបានគេជឿថា ជាការសងសឹកនឹងអតីតមិត្តប្រុសរបស់នាងគឺលោក Chris Brown ព្រោះថា កាលពីមុននេះមិនយូរប៉ុន្មាន មិត្តស្រីថ្មីរបស់ Chris Brownបានបង្អួតចិញ្ចៀនពេជ្រដែលខ្លួនទទួលបានក្នុងពិធីខួបកំណើតរបស់ខ្លួន ហើយប្រការនេះ បានធ្វើអោយ Rihanna ម្ចាស់បទ Where Have You Benn មានការច្រណែនយ៉ាងខ្លាំង។
ប្រភពមួយបានអោយដឹងថា Rihanna នៅតែស្រឡាញ់ Chris ហើយនាងតែងសង្ឃឹមថា បុរសនេះនឹងវិលមករកនាងវិញ។ ប៉ុន្ដែការខិតខំរបស់នាងមិនបានសម្រេចនោះទេ។

ការបង្ហាញចិញ្ចៀនពេជ្ររបស់ Karrueche Tran ធ្វើអោយ Rihanna ក្ដៅក្រហាយ
គេបានដឹងថា នេះមិនមែនជាលើកទីមួយនោះទេដែលនារីពីររូបក្នុងជីវិតរបស់ Chris Brown បានប្រទាញប្រទង់គ្នា។ កាលពីខែមិនា Rihanna ក៏បានបង្ហោះរូបថតមួយដែលក្នុងនោះមានរូបកញ្ចប់នំ ត្រូវបានរៀបនៅក្នុងក្រវឹល និងវែនតាផងដែរ ដែលប្រការនេះ ហាក់ដូចជា Rihanna ចង់រិះគន់ Karrueche Tran ថា គ្រាន់តែដូចទៅនឹងការុងអង្ករមួយដែលចេះពាក់វែនតាតែប៉ុណ្ណោះ។
ចំណែក Karrueche Tran ក៏មិនស្លូតប៉ុន្មាននោះដែរ ដោយបន្ទាប់នោះ នាងក៏បានប្រកាសនៅលើទំព័ររបស់ខ្លួនថា ខ្ញុំគឺ Angelina ហើយនាងគឺ Jen ។ អ្នកប្រាកដជាដឹងហើយថា នៅចុងក្រោយ Brad នៅជាមួយអ្នកណា!
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing