កំសាន្ត ៖ “The Hustle” ជាខ្សែភាពយន្តនិយាយពីនារីពីរនាក់ដែលមានទេពកោសល្យក្នុងការឆបោកបុរសៗ តាមស្នៀតរបស់ពួកនាងរាងៗខ្លួន។ ដោយខ្សែភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាស្រីដ៏ល្បីពីររូបដោយជា Rebel Wilson និង Anne Hathaway។ ព្រោះតែនិស្ស័យក្នុងវិស័យឆបោកបាននាំអោយពួកនាងទាំងពីរមកជួបគ្នានៅក្នុងទីក្រុងឆ្នេរដ៏ស្រស់ស្អាតនៅភាគខាងត្បូងនៃប្រទេសបារាំង។

Josephine Chesterfield (Anna Hathaway) គឺជាស្រីស្អាតមួយរូបដែលមានរូបសម្បត្តិ និងទ្រព្យច្រើនសន្ធឹក នាងគឺជាអ្នកឯកទេសខាងឆបោកបុរសអ្នកមានៗនៅជុំវិញពិភពលោក រីឯ Penny Rust (Wilson) នាងគឺជានារីឆបោកបែបវ័យក្មេងដែលចូលចិត្តឆបោកបុរសៗតាមផ្លូវ ទាំងពីអ្នកនេះពួកគេអាចរួមដៃគ្នាបោកប្រុសៗបានយ៉ាងស្រួល។ តែនិយាយមិនស្រួលដូចធ្វើនោះទេ ដូចគេថាភ្នំមួយមិនអាចមានខ្លាពីរទេ ការរួមដៃគ្នារបស់ពួកគេទាំងពីរប្រែក្លាយពីរដៃគូទៅជាសត្រូវក្នុងមួយប្រប្រិចភ្នែក។

/

ការប្រកួតប្រជែងគ្នារវាងនារីកំពូលល្បិចទាំងពីរ នឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថាតើពួកគេទាំងពីរពូកែក្នុងការឆបោកកំរិតណា និងប្រើនូវស្នៀតអ្វីខ្លះនោះកុំភ្លេចទស្សនារឿង The Hustle ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited