ភ្នំពេញ៖  មុននេះបន្តិចតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលកំពុងតែមានជំងឺប្រចាំកាយនោះ ធ្លាប់បានបង្ហើសំនៀងម្ដងរួចមកហើយ ដែលក្នុងនោះមានបទចម្រៀងចំនួន៣បទ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក(Account Facebook) របស់នាង ។

បើទោះបីជាអាការៈជំងឺរបស់នាង នៅមិនទាន់បានជាសះស្បើយ ដូចដើមក៏ដោយ ប៉ុន្តែតារាចម្រៀងដែលធ្លាប់ទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនរូបនេះ តែងតែបញ្ចេញពាក្យសំដី ពីបេះដូងបង្ហោះលើ Account Facebook ជាញឹកញាប់ ដើម្បីបង្ហាញពីអាការៈជំងឺ និងបង្ហើសំនៀង ដើម្បីឲ្យមហាជនបានស្តាប់ និងបានដឹង ។

ដោយឡែកបន្ទាប់ពីបង្ហើសំនៀងច្រៀងបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលើកទី១រួចមក ស្រាប់តែថ្មីៗនេះ កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហើសំនៀងគោកចំនួន៣បទទៀត បង្ហោះនៅលើ Account Facebook របស់នាង ដើម្បីឲ្យមហាជនបានស្តាប់ ក្នុងនោះមានបទ ចង់នៅលើមេឃ, យំអស់ទឹកភ្នែកនិងបទសំឡេងខ្លុយស្នេហ៍។

ថ្វីដ្បិតតែការបង្ហើសំនៀងជាលើកទី២ មានបទចម្រៀងចំនួន៣បទ មិនមានបទភ្លេងអមក៏ដោយ ប៉ុន្តែមហាជនដែលបានស្តាប់ នូវបទចម្រៀងរបស់នាង បានសម្តែងនូវអារម្មណ៍កោតសរសើរពេញៗមាត់គ្រប់ៗគ្នាថា កញ្ញា ពៅ បញ្ញាពេជ្រ ពិតជាច្រៀងបានពីរោះមែន បើទោះបីជានាងច្រៀងគោក គ្មានសាច់ភ្លេងក៏ដោយ ។

គ្រាន់តែ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះបទច្រៀងលើ Account Facebook របស់នាងមិនយូរប៉ុន្មានផង គឺមានចំនួនអ្នក Like និង Shear ជាច្រើនរយនាក់ ។ មិនតែប៉ុណ្ណោះបើក្រឡេកមើលតាមរយៈ Comment ចំពោះបទចម្រៀងដែលនាងច្រៀងបង្ហោះនេះវិញ មានការកោតសរសើរគ្រប់ៗគ្នា គឺមួយរយទាំងមួយរយតែម្តង ។

ដូច្នេះប្រិយមិត្តអ្នកទាំងអស់ នាំគ្នាស្តាប់បទចម្រៀងលើកទី២ របស់កញ្ញា ពៅ បញ្ញាពេជ្រ ខាងក្រោមនេះ ទាំងអស់គ្នា ៖

width=500

width=600

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល