រថយន្តមួយគ្រឿងបានបើកទៅបុកគេហដ្ឋានមួយនៅ​SaoPaulo ប្រទេសប្រេស៊ីល ហើយបានធ្វើអោយវាជាប់យីងយោងនៅលើជញ្ជាំងផ្ទះ ក្រោយគ្រោះថ្នាក់នេះអ្នកបើកបររងរបួសស្រាល។

តាមព័ត៌មានពីBrazildispatch, អ្នកបើកបរអាយុ25ឆ្នាំម្នាក់ត្រូវបានបាត់បង់ស្មារតីបើកបរ ធ្វើអោយរថយន្តបានបើកទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ។ បុរសម្នាក់នោះបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយពីបានវារចេញពីរថយន្តដែលកំពុងតែជាប់យីងយោងនៅជាន់ទី២នៃផ្ទះមួយនៅតំបន់Itaim Paulista រដ្ឋ Sao Pauloប្រទេសប្រេស៊ីល៕

/

រថយន្តកំពុងជាប់យីងយោងនៅជញ្ជាំងផ្ទះ

ដោយ៖ និស្ស័យប្រភព៖ zing