មហាសេដ្ឋីម្នាក់មានឈ្មោះថា Alki David បានអញ្ជើញមិត្តប្រុសរបស់ Rihanna គឺលោក ChrisBrown និង Drake អោយឡើងឆាកជាមួយនឹងតម្លៃ ១លានដុល្លារ ដោយគ្រាន់តែវ៉ៃគ្នា។

កាលពីមុននេះ តារាចម្រៀងល្បីឈ្មោះពីររូបគឺ Chris Brown និង Drake ធ្លាប់បានវ៉ៃគ្នាម្នងនៅក្នុងបារ W.I.P នៅ Los Angeles មូលហេតុគឺដោយសារកំពូលតារាចម្រៀងស្រី Rihanna ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Chris Brown និង Drake។ ការវ៉ៃគ្នានេះ មិនត្រូវបាននគរបាលប៉ះពាល់នោះទេ ប៉ុន្ដែ ក៏បានធ្វើអោយប៉ះពាល់ដល់កិត្តិយសតារាទាំងពីរដួងផងដែរ។

Rihanna ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Chris Brown និង Drake
ថ្មីៗនេះ Damon Feldman (អ្នកទទួលខុសត្រូវក្នុងការប្រកួតវ៉ៃបុកនៅអង់គ្លេស) បានបង្ហើបអោយដឹងថា មហាសេដ្ឋី Alki David ចង់អញ្ជើញ Chris Brown និង Drake អោយឡើងឆាកប្រកួតវ៉ៃបុកនៅអង់គ្លេស ដោយចំណាយប្រាក់ ១លានដុល្លារអោយពួកគេ រួមជាមួយនឹងប្រាក់ ១លានដុល្លារផ្សេងទៀត ដើម្បីធ្វើមនុស្សធម៌។ Damon Feldman សង្ឃឹម និងនិយាយប្រាប់ NY Daily News ថា៖ ពិតណាស់ ពួកគេពិតជាមិនចូលចិត្តគ្នានោះទេ។ ការប្រកួតខាងមុខនឹងមានរយៈពេល ៣នាទីសម្រាប់ទឹកនិមួយៗ ហើយវានឹងមិនមានអ្នកណាត្រូវរងរបួសធ្ងន់នោះទេ។

ខណៈនេះដែរ ទាំង Chris Brown និង Drake មិនមានបញ្ចេញប្រតិកម្មអ្វីទៅនឹងការបង្ហើបអោយដឹងខាងលើនៅឡើយ ហើយនៅពេលដ៏ខ្លីខាងមុខ Drake នឹងវិលទៅកាន់អង់គ្លេស ដើម្បីចូលរួមព្រឹតិការណ៍ Wireless Festival ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing