The Avengers 2 ដែលត្រូវបានគេដាក់ឈ្មោះថា Age Of ULTRON នោះ ត្រូវបានទស្សនិកជនរំពឹងចង់ទស្សនាជាខ្លាំង ដោយសារតែសត្រូវរបស់ The Avengers លើកនេះគឺជាមនុស្សយន្តកំណាចមួយ ដែលមើលទៅពិតជាគួរអោយចាប់អារម្មណ៍ណាស់ ។
គ្រាន់តែបញ្ចេញវីដេអូ ដែលទាក់ទងនិងតួចិត្តអាក្រក់ ULTRON ហើយនោះ អ្នកដឹកនាំរឿងលោកKevin Feige បានប្រកាសថា តារាសំដែងជើងចាស់ James Spader នឹងធ្វើជាអ្នកសំដែងនិងបញ្ចូលសំលេងអោយ ULTRON ។ អ្នកដឹកនាំរៀងបន្តថា បើទោះបីជា ULTRON ពាក់ដោយគ្រឿងដែកពាសពេញខ្លួនមែន តែមិនមែនប្រាកដថា តារាសំដែង James Spader គ្រាន់តែជាអ្នកបញ្ចូលសំលេងនោះទេ គឺគាត់ក៏ចូលសំដែងផ្ទាល់ផងដែរ ។
រឿង The Avengers : Age of ULTRON កំពុងតែក្នុងតំណាក់កាលថតនៅឡើយ ហើយសង្ឃឹមថានឹងបញ្ចប់ហើយដាក់បញ្ចាំងក្នុងឆ្នាំ ២០១៥ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14