បន្ទាប់ពីមាន លេចលឺពាក្យចចាមអារ៉ាម ជាច្រើនមកលើរឿង Man Of Steel 2 ដែលដឹកនាំដោយអ្នកដឹកនាំរឿង Zack Snyder នោះពេលនេះ មានការបញ្ជាក់ហើយថា Man Of Steelវគ្គ ២ នេះនឹងមានការចូលរួមសំដែង តួថ្មីម្នាក់ដែលទស្សនិកជន និង ភ្ញាក់ផ្អើល ។

/Zack Snyder បានប្រាប់ថា រឿងថ្មី Man Of Steel 2 នឹងមានការចូលរួមដោយ វីរបុរសមួយទៀតដែលទស្សនិកជន បានស្គាល់រួចមកហើយគឺ Batman ។ គ្រាន់តែបានដឹងពីដំណឹងនេះភ្លាម ទស្សនិកជនបានភ្ញាក់ផ្អើល ហើយសប្បាយចិត្តជាខ្លាំងព្រោះ Superman និង Batmanសុទ្ធតែជាតួល្បី ។ ប៉ុន្តែទស្សនិកជន ក៏កើតមានចំងល់មួយថា តើអ្នកណានឹងដើរតួ Batman ?ព្រោះតួ Batman ធ្លាប់បានសំដែងដោយ តារាសំដែងជាច្រើនមកហើយ ។

/ថ្មីៗនេះ Zack Snyder ក៏បានប្រាប់ថា Batman នឹងដើរតួដោយ Ben Affleck ចំណែក Supermanនឹងសំដែងដោយ Henry Cavill ដដែល ។​ Ben Affleck ត្រូវបានគេដឹងថា បានចាប់ផ្តើមហ្វឹកហាត់កំដៅសាច់ដុំ សំរាប់ការដើរតួជា Batman ហើយ ។ ទស្សនិកជន នឹងបានឃើញ Superman និងBatman រួមដៃគ្នាក្នុងរឿងតែមួយ ជាលើកដំបូងបំផុតក្នុងរឿង Man Of Steel 2 ដែលនឹងចាប់បញ្ចាំងក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ៕

/

ដោយ ៖ លីលីប្រភព ៖ mirror,hollywood