ព័ត៌មានកំសាន្ត ៖ ចំពោះករណីរបស់តួឯកស្រីក្នុងរឿង ទឹកចិត្តម្តាយសម័យម្តាយ អ្នកនាង ស្វែង សុជាតា ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ដែលដាក់ចំណងជើងថា ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ ដែលមានប្រសិទ្ធភាពខ្លាំង មិនត្រឹមតែអាចផ្តាច់គ្រឿងញៀននោះទេ ថែមទាំងមានប្រសិទ្ធភាពច្រើនមុខទៀត បានធ្វើឲ្យក្រសួងសុខាភិបាលមានប្រតិកម្មយ៉ាងខ្លាំងមែនទែន ។

ចំពោះករណីនេះ ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់ ក្នុងការបញ្ជាក់ពីស័ក្តិសិទ្ធិភាព ដែលអាចផ្តាច់គ្រឿងញៀននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន ហើយក្រសួងនឹងចុះទៅជួបជាមួយនិងអ្នកនាង ស្វែង សុជាតា ដោយផ្ទាល់ដើម្បីស្វែងរកការពិត ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB