ភ្នំពេញ ៖ នៅពេលដែលដឹងថា លោក អេឡិច ហ្សូរ៉ា និងកញ្ញា ឌី សូនីតា បានបញ្ចប់ការថតវីដេអូជាមួយគ្នា ក្រោយពីទទួលជោគជ័យជាមួយគ្នាអស់រយៈពេលជាង ១ ឆ្នាំ ស្រាប់តែធ្វើឲ្យហ្វេនមានការសោកស្តាយជាខ្លាំង នៅពេលដែលអ្នកទាំងពីរបានប្រកាសថា នឹងឈប់ចេញវីដេអូថ្មីៗ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែឧសភា កន្លងទៅនេះ លោកអេឡិច ហ្សូរ៉ា បាននិយាយពាក្យពេជន៍យ៉ាងច្រើនទៅដល់  ឌី សូនីតា ក្រោយត្រលប់ទៅត្រូវរ៉ូវគ្នាវិញម្តងទៀត ដោយលើកឡើងនៅលើបណ្តាញសង្គមថា ភ្ញាក់ឡើងភ្លាមក៏នឹក! មានរឿងរាវជាច្រើនដែលកើតឡើងចំពោះយើងទាំងពីរ​,​ ទាំងរំភើប​ ទាំងសប្បាយ​ ទាំងទុក្ខសោក​ ទាំងការខ្វល់ខ្វាយនិងប្រច័ណ្ឌ.តែចង់និយាយថាទាំងនោះគឺជាអំណោយទានមួយដ៏ធំសម្រាប់ជីវិតរស់ប្រូមួយនេះ! អគុណសម្រាប់ការចូលក្នុងជីវិតរបស់បង​ Sonita Dyវាជាលើកទីមួយហើយដែលមាននារីម្នាក់ក្នុងជីវិតខ្ញុំហើយបានធ្វើអោយជីវិតមួយនេះបានប្រែប្រួលជាខ្លាំង,​ ហើយក៏ដោយសារម្នាក់នេះដែរ​ ដែលធ្វើខ្ញុំមានអារម្មណ៍លើសពីសំណាងដោយស្គាល់គ្រប់រសជាតិក្នុងជីវិត​ និងធ្វើអោយខ្ញុំមានអារម្មណ៍ថា​ ត្រូវប្រឹងប្រែងក្នុងជីវិតដើម្បីជាបុរសពេញលក្ខណ:និងជាជំហ៊រមួយ! ខួបខ្ញុំឆ្នាំនេះដែរសូមជូនពរ អោយអូនមានសុខភាពល្អ​ និងពោរពេញដោយអំណរសប្បាយក្នុងជីវិត​ និងសូមអោយអូនក្លាយជាពន្លឺដ៏ពេញលក្ខណ:សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន! ។ 

/
ក្រោយឃើញសារផ្អែមល្អែមបែបនេះហើយ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតមានការត្រេកអរយ៉ាងខ្លាំង នៅពេលដែលបានឃើញអាយដលរបស់ខ្លួនត្រលប់ទៅជួបជុំគ្នាជាថ្មីម្តងទៀត ៕
/
/
/
/
/
/
/
/
ដោយ ៖ គន្ធា