ភាពយន្ត ៖ ខ្សែភាពយន្ត Victor Frankenstein ដែលដំណាលពី  រឿង​  និទាន រន្ធត់ដ៏ល្បីល្បាញមួយ និយាយ​អំពីអ្នកវិទ្យា  ​ សាស្ត្រមួយឈ្មោះថា Victor Frankenstein និង កូនសិស្សរបស់គាតឈ្មោះថា Igor Strausman ដែលអ្នកទាំងពីរមានជំនឿជឿជាក់ ទៅលើការសង្គ្រោះ  ជីវិតមនុស្ស តាមរយៈ ការ ស្រាវជ្រាវទៅលើ​ភាព  អមតៈ  របស់ជីវិតមនុស្ស។ តែដោយសារតែការពិសោធន៍របស់ Victor ជ្រុល ហួសហេតុពេក ធ្វើឲ្យភាពងប់ងល់របស់គេបង្កើតទៅជាលទ្ធផលដ៏គួឲ្យខ្លាច រអា មិនគួរឲ្យនឹកស្មាន ដល់។ ហើយមានតែ Igor ប៉ុណ្ណោះដែលអាចអូសទាញ លោកគ្រូរបស់គេចេញពីអំពើឆ្កួតលីលានេះ និងជួយជីវិត Victor ពីបិសាចកំណាចនោះ។

 

/

Victor Frankenstein   ជា ស្នាដៃផលិត  របស់ អ្នកដឹកនាំរឿងលោក Paul McGuigan និង   ចូលរួម សម្តែង ដោយ តារាល្បីៗជាច្រើនរូបដូចជា លោក James McAvoy សម្តែងជា Victor Frankenstein និងលោក Daniel Radcliffe ដែលល្បីល្បាញតាមរយេះខ្សែភាពយន្ត Harry   Potter  សម្តែងជា Igor Strausman នៅក្នុងភាពយន្តនេះ។

 

/

ទស្សនា Trailer នៅទីនេះ

ចង់ដឹងថា ការបង្កើតបិសាចរបស់ Victor Frankenstein  គួរឲ្យ ខ្លាចខ្លាំងប៉ុណ្ណា   កុំភ្លេចមកទស្សនា Victor Frankenstein នៅគ្រប់រោងភាពយន្ត ហើយដើម្បីទទួលបាន  ពត៌មានលម្អិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត   ដែលលោកអ្នកចូលចិត្ត  អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com /JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី ទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

ប្រភព ៖ Westec Media Limited