ហូលីវូដ ៖ បន្ទាប់ពីទទួលនូវការរិះគន់ជាមួយនិងមុខមាត់ស្មុគស្មាញ ការរៀបចំខ្លួនមិនស្អាតបាត ស្ទើរប្រៀបដូចជាមនុស្សម្នាក់ដែលកំពុងតែបាក់ទឹកចិត្តខ្លាំង ។ ប៉ុន្តែអ្វីដែលហ្វេនមានការភ្ញាក់ផ្អើលបំផុតនោះគឺ លោក Justin bieber បានសម្រេចចិត្តតុបតែងខ្លួនសារជាថ្មី ងូតទឹក កាត់សក់ និងរៀបចំការស្លៀកពាក់ឡើងវិញយ៉ាងស្រស់សង្ហា ។

ការតុបតែងខ្លួនជាថ្មីនេះ តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះបានដើរចេញពីហាងកាហ្វេមួយ និងឆក់យកបេះដូងហ្វេនៗជាមួយនិងរូបរាងដ៏ស្រស់សង្ហារបស់លោក ។
ជាងនេះទៅទៀតគឺនៅពីក្រោយខ្នងរបស់ម្ចាស់បទ Love yourself គឺមានប្រពន្ធរបស់លោកគឺនាង Hailey Baldwin ហើយយ៉ាងស្រស់ស្រាយពីព្រោះស្វាមីរបស់ខ្លួនមើលទៅរូបរាងមិនដូចជាក្មេងអនាថា ទៀតនោះទេ ៕










ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14