បន្ទាប់ពីជាសះស្បើយ ពីរបួសវះកាត់ត្រកៀករួចមក Lady Gaga បានត្រឡប់មកធ្វើការ ជាមួយនឹង Album ថ្មីនាងវិញហើយ ។ ដូចដែលនាងបានសន្យាថា Album ថ្មីនាងនឹងចេញក្នុងពេលឆាប់ៗនេះហើយ ។

/Lady Gaga បានបង្ហោះរាល់ព័ត៌មានដែលទាក់ទងនិង Album ថ្មីនាងនៅលើទំព័រ Facebook របស់នាងអោយអ្នកគាំទ្ររបស់នាង ត្រៀមខ្លួនថា នាងជិតត្រឡប់មកវិញហើយ ។ Album ថ្មីរបស់នាងនឹងមានឈ្មោះយ៉ាងចំលែកគឺ ARTPOP ។ នៅក្នុងក្តីប្រកាសនោះ នាងប្រាប់ថា Album ថ្មីមួយនេះនឹងចេញក្នុងថ្ងៃទី ១១ វិច្ឆិកា ២០១៣ នេះហើយ នាងនឹងចាប់ផ្តើមធ្វើ Promote ម្តងបន្តិចៗ ដល់ថ្ងៃនោះ ។ ចំណុចដែលគួរអោយចាប់អារម្មណ៍ Lady Gaga ប្រាប់ថាក្នុងការចេញ Album ថ្មីនេះនឹងគួបផ្សុំជាមួយនិង កម្មវិធីទូរស័ព្ទមួយឈ្មោះ Jay-Z-esque App ដែលជាកម្មវិធីសំរាប់ បង្ហាញពន្យល់អំពី ចំរៀង សិល្បៈ Fashion និង បចេ្ចកវិទ្យា ។ការបញ្ចារទិញ ( Pre-Order ) និងចាប់ផ្តើមក្នុងខែ កញ្ញា ចំណែកបទដំបូងដែលត្រូវ Promote នឹងចេញនៅថ្ងៃទី ១៩ សីហា ខាងមុខនេះហើយ ៕

 

ដោយ ៖ លីលីប្រភព ៖ celebuzz,facebook