កាលពីពេលថ្មីៗនេះ អ្នកលោតឆត្រចំនួន ១០០នាក់ បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ នៅពេលពួកគេលោតពីលើអាកាសកំពស់ ៤គ.ម ដោយមិនប្រើប្រាស់ឆត្រ។
/
អ្នកលោតឆត្ររចំនួន ១០០នាក់នេះ បាននាំគ្នាលោតចេញពីលើយន្ដហោះចំនួន ៥គ្រឿង ពីកំពស់ជិត ៤គ.ម នៅតំបន់ Perris Valley, California ខាងត្បូង នៃសហរដ្ឋអាមេរិក។
សមាជិកម្នាក់ៗតម្រូវអោយស្លៀកពាក់ឈុតមួយដែលគេហៅថា “wingsuit” ក្នុងនោះរួមមានផ្ទាំងក្រណាត់ដែលភ្ជាប់ពីដៃទៅកាន់ជើងរបស់ពួកគេ អនុញ្ញាតអោយពួកគេអាចហោះហើរទទឹង និងជួយកាត់បន្ថយរយៈពេលនៃការធ្លាក់ពីលើមកដល់ដី។
សមាជិកចំនួន ១០០នាក់នេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការប្រឹងប្រែងរបស់ពួកគេបានសម្រេចដូចបំណង និងបង្កើតបានឯតទគ្គកម្មពិភពលោកថ្មី៕
វីដេអូ ៖ ការសាកល្បងហោះហើរដោយមិនប្រើឆត្រ
ដោយ ៖ សូរីយ៉ាប្រភព ៖ k14