ភ្នំពេញៈ ក្រោយពីគេហទំព័រ LookingTODAY បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា “ ភិន សុដាលីស មិនចង់រំឭកពីរឿងផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង ” ចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ ស្រាប់តែ គូដណ្តឹងរបស់ ភិន សុដាលីស លោក ប៉ែន តុលា បានចេញមុខបកស្រាយទទួលស្គាល់កំហុស និងបង្ហាញសញ្ញាចង់ត្រូវរ៉ូវគ្នាវិញ ជាមួយអតីតគូដណ្តឹងវ័យក្មេង ដែលលោកគិតថា គ្រាន់តែមានជម្លោះប្រកាន់ពាក្យសម្ដីគ្នាបន្តិចបន្ទួច មិនគួរត្រូវឃ្លាតឆ្ងាយពីគូដណ្ដឹង ធ្លាប់សាងអនុស្សាវរីយ៍រាប់មិនអស់ជាមួយគ្នាបែបនេះទេ ។

តារាសម្តែងបុរសរូបសង្ហាមាឌធំ លោក ប៉ែន តុលា បានចេញមុខប្រាប់ LookingTODAY នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣នេះថា លោកទទួលស្គាល់កំហុស គ្រប់បែបយ៉ាង ដែលកើតឡើងកន្លងមក រហូតធ្វើឲ្យចំណងស្នេហ៍របស់លោក ឈានដល់ការបែកបាក់គ្នា និងដល់ថ្នាក់ត្រូវផ្តាច់ពាក្យជាមួយគ្នា មិនបានគិតមុខគិតក្រោយ ។ ពេលនេះធ្វើឲ្យលោកមានអារម្មណ៍ស្តាយក្រោយ ចង់ធ្វើគ្រប់យ៉ាងប៉ះប៉ូវជូសជុលកំហុសឆ្គង និងចង់បង្ហាញក្ដីស្នេហ៍ថា នៅអាល័យ ចំពោះបណ្ដូលចិត្តគូដណ្ដឹង មិនអាចបំភ្លេចចំណងស្នេហ៍មួយនេះងាយៗបានឡើយ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model លោក ប៉ែន តុលា បានប្រាប់ឲ្យដឹងថា “បញ្ហាគ្រប់យ៉ាង ដែលកើតឡើង ធ្វើឲ្យខ្ញុំ និង ដាលីស មានភាពរកាំរកូស ឈ្លោះប្រកែកគ្នា ដល់ថ្នាក់មានបញ្ហាធំដុំបែបនេះ ដោយសារតែមានចរិតឆេវឆាវ ខឹងច្រឡោត យកកំហឹងទល់នឹងកំហល់ មិនបានគិតមុខគិតក្រោយ ។ ខ្ញុំទទួលស្គាល់កំហុសគ្រប់បែបយ៉ាង ធ្វើឲ្យយ៉ាងណាឲ្យតែទំនាក់ទំនងរវាងខ្ញុំ និងអូនដាលីសវិលមកចាប់ផ្តើមជាមួយគ្នាជាថ្មីម្តងទៀត ព្រោះថាបញ្ហារបស់ពួកខ្ញុំ កើតឡើងពីបញ្ហាតិចតួចទេ ពោលគឺប្រកាន់ចរិតរឹងរួសរៀងៗខ្លួន។ ម្យ៉ាងទៀតពួកខ្ញុំនៅក្មេង មិនចេះគិតវែងឆ្ងាយ ក៏បញ្ចេញកំហឹងដាក់គ្នា ធ្វើឲ្យមាន រឿងវែងឆ្ងាយបែបនេះទៅ... ” ។

ដោយឡែក ម្ចាស់ផលិតកម្ម មហាហង្ស និងជាឪពុកបង្កើតកញ្ញា ភិន សុដាលីស លោក អ៊ិន សុភិន បានប្រាប់ LookingTODAY ឲ្យដឹងថា លោកមានការសោកស្តាយ ដែលកូនស្រីរបស់លោក និងគូដណ្តឹងត្រូវជាកូនធម៌របស់លោក មានបញ្ហានឹងគ្នា ខណៈដែលលោកបានដឹងពីជម្លោះយូរមកហើយ តែមិនមានសិទ្ធអ្វីបង្ខំកូនឲ្យបែក ឬបង្ខំឲ្យជួបនោះទេ ពោលគឺនៅលើកូនៗជាអ្នកសម្រេចចិត្ត ទាំងអស់គ្នា។ តែគ្មានឪពុកម្ដាយឯណា ចង់ឲ្យកូនបែកគ្នានោះទេ គឺក៏ចង់ឲ្យកូនទាំងពីរនាក់ត្រូវគ្នាវិញ ។

រូបលោក ក៏ដូចជាឪពុកម្តាយរបស់ តុលា ក៏សប្បាយចិត្ត លោកមិនមានការខឹងសម្បារអនាគតកូនប្រសាររូបនេះដែរ។ លោកថា “ធម្មតាចាស់ទុំទាំងសងខាង មិនថាខ្ញុំ និងឪពុកម្តាយរបស់តុលាទេ មានអារម្មណ៍មិនសប្បាយ ចិត្ត ពេលមានបញ្ហាបែបនេះ ហើយ ពេលនេះមានតែរង់ចាំមើល គេទាំងពីរនាក់ ជួបនិយាយគ្នាដោះស្រាយបញ្ហាមួយវគ្គសិន ហើយខ្ញុំ គិតថាបើសិនជាពួកគេម្នាក់ៗចេះ អត់ឱនព្រមនិយាយគ្នា វែកញែករកខុសត្រូវ អាចធ្វើឲ្យពួកគេទាំងពីរនាក់ វិលមកចាប់ផ្តើមជាមួយគ្នាឡើងវិញ ហើយខ្ញុំក៏រីករាយពេញចិត្ត មិនចាប់ទោសអូសដំណើរ កូនម្នាក់ណាដែរ.. ” ។

ជាមួយគ្នានេះដែរ លោក ប៉ែន តុលា ក៏បានព្រលយពាក្យសម្តីថា “ខ្ញុំចង់ជួបគ្នាជាមួយ ដាលីស ដើម្បីនិយាយគ្នា ហើយខ្ញុំសុខចិត្ត ធ្វើគ្រប់យ៉ាងឲ្យតែគូដណ្តឹង និងចំណងស្នេហារបស់ខ្ញុំ ត្រឡប់មកចាប់ផ្តើមដូចដើមវិញ មិនថាត្រូវធ្វើអ្វី ឬជួបការលំបាកប៉ុណ្ណាខ្លះទេ ខ្ញុំសុខចិត្តតស៊ូជានិច្ច..! ” ៕

អាន៖ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកថ្លៃជិត ៥០០ ដុល្លារអាន៖ Justin Bieber ត្រូវពិធីករដោះខ្សែក្រវ៉ាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)

អាន៖ Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេចអាន៖ Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបានបង្ហោះរួច បានហើយ (Edit Status)

Looking

Looking

Looking

Looking

ព័ត៌មានកំសាន្ត ស្តីពីតារាៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល