ស្បែកមុខ ជង្គង់ និង កែងដៃ ភ្លឺរលោង ទន់ ម៉ដ្ឋល្អ នៅលើស្បែកដងខ្លួន គឺជាបំណងរបស់ស្រ្តីគ្រប់រូប។ ខាងក្រោមនេះ ជាវិធី ងាយៗ សំរាប់មិត្តស្រី្ត គ្រប់រូប៖

១/ ប្រើទឹកក្រូចឆ្មា  អាចជួយកាត់បន្ថយ  អាចន៍រុយ និង កោសិកាស្បែកចាស់ ដោយលាបទឹកក្រូចឆ្មា ទៅលើស្បែក មុនពេលចូលគេងនៅពេលយប់ រយៈពេល១សប្តាហ៍ វានឹងជួយសំអាតស្បែក ឱ្យមានភាពភ្លឺរលោង ទន់ ស ម៉ដ្ឋ។

width=456

២/ អ្នក ក៏អាចទឹកក្រូចឆ្មាស្រស់ កន្លះពែង ចូលទៅក្នុងអាងមុជទឺក ហើយត្រាំខ្លួនអ្នករយៈ ២០នាទី ដើម្បីព្យាបាលស្បែកនៅដងខ្លួនរបស់អ្នកទាំងមួល ដែលខូច។

៣/ កំចាត់អាចន៍រុយ នៅលើផ្ទៃមុខ ដោយយកក្រូចឆ្មា ត្រដុសនៅលើស្បែកមុខ  នៅមុនពេលចូលគេង ហើយលាងសំអាតមុខ ជាមួយនឹងទឹកត្រជាក់ នៅពេលព្រឹក។

width=456

៤/ ធ្វើម៉ាស់ ដែលមានជាតិសំណើម  បិតមុខសំរាប់ស្បែកស្ងួត  ដោយលាយបញ្ចូលគ្នាជាមួយនឹង ទឹកឃ្មុំ ក្រូចឆ្មារ និង ប្រេងអូលីវ។ បន្ទាប់មក  លាបទៅលើផ្នែកស្បែកដែលស្ងួត ហើយទុកឱ្យវាស្ងួត ហើយលាងសំអាត ដោយទឹកក្តៅឧណ្ណៗ។

៥/ មានស្បែកភ្លឺរលោង ដោយប្រើទឹកក្រូចឆ្មា ២ស្លាបព្រាបាយ ស្រា vodka ២ស្លាបព្រាបាយ   បន្ទាប់មក  ប្រើសំឡីត្បារត្រចៀក   លាបលើផ្ទៃមុខ  ហើយលាងសំអាតចេញ។

width=456

៦/ ជំរុះកោសិកាស្បែកងាប់ ដោយកាត់ចំណិតក្រូចឆ្មា ជ្រលក់ទៅក្នុងស្ករ កន្លះស្លាបព្រាកាហ្វេ ជូតទៅលើផ្ទៃមុខ ឱ្យបានរយៈពេល ៣នាទី ធ្វើបែបនេះ  ជារៀងរាល់យប់ នឹងធ្វើឱ្យ កោសិកាស្បែកងាប់របស់អ្នក រស់ឡើងវិញ និង មានភាពស្រស់ថ្លា។

ដោយ៖ វណ្ណៈប្រភព៖ wikihow