កំសាន្ត ៖ នៅពេលដែលនាង Pinky Savika និង Petch Itti Chawalittamrong បានប្រកាសលែងលះគ្នាបន្ទាប់ពីរស់នៅជាមួយគ្នា បានប្រហែលជា ៣ ឆ្នាំ រួចរាល់ហើយ ស្រាប់តែមានលេចលឺព័ត៌មានថា តារាសម្តែងស្រីរូបនេះ នឹងវិលត្រលប់ចូលប្រលូកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត ។ 

ថ្មីៗនេះ មិត្តប្រុសរបស់នាង Bella ranee គឺ លោក Weir sukollawat ជាមួយនិងនាង Pinky Savika បានជួបគ្នាដោយចៃដន្យនៅភោជនីយដ្ឋានមួយ ។ ពេលនេះ Weir sukollawat បានសារភាពថា លោកទើបតែនិយាយជាមួយនាយកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ថា លោកពិតជាពេញចិត្តជាមួយនិងនាង Pinky ហើយថែមទាំងចង់រួមការងារជាមួយគ្នា ប្រសិនបើនាងពិតជាប្រលប់មកចូលសិល្បៈដូចកាលពីមុន ៕

/

/

/

/

/

លោក Weir sukollawat ដែលជាសង្សារនាង Bella ranee

/

/

/នាង Pinky Savika និងអតីតស្វាមីគឺលោក Petch Itti Chawalittamrong 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews