កាលពីពេលថ្មីៗនេះ គេហទំព័រអនឡាញ Research Panel Korea បានប្រារព្ធពិធីស្ទង់មតិមួយក្រោមប្រធានបទ តើតារាស្រីណា ដែលមានក្បាលពោះធ្វើឲ្យអ្នកច្រណែនជាងគេ? ។ ជាមួយអ្នកចូលរួមសរុបចំនួន 26239, Lee Hyori បានឈ្នះដាច់ទៅលើគូប្រកួតរួមអាជីពផ្សេងៗទៀតរបស់ខ្លួន ដោយទទួលបាន 24% ការគាំទ្រ (ប្រហែលនឹង 6433 Votes)។

ហើយបន្តបន្ទាប់មកគឺ រៀមច្បងស៊ិចស៊ី Krystal របស់ f (x) បាន 17% (4393 Votes), Kahi បាន 16% (4199 Votes)។ រីឯឈ្មោះនៅក្នុង top 10 ក៏សុទ្ធតែជាឈ្មោះដែលយើងធ្លាប់ស្គាល់ដែលមានដូចជា: HyunA (4minute) បាន 11% (2995 Votes), BoA បាន 5% (1365 Votes), YoonA (SNSD) បាន 5% (1204 Votes), G.NA បាន 4% (1023 Votes) និងចុងក្រោយ Hwang Jung Eum បាន 2% (430 Votes)៕
ក្រៅពីនេះ Ha Ji Won និង Park Han Byul ក៏ទទួលបានការ Vote ច្រើនផងដែរ
ដោយ៖ សិលាប្រភព៖ K14