ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល យ៉ាងកក្រើកមួយ បានកើតឡើង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងខណៈ ដែលសមត្ថកិច្ចនគរបាលចម្រុះ ក្នុងមូលដ្ឋានបានដេញចាប់ជនសង្ស័យម្នាក់ ជិះម៉ូតូអ៊ែប្លែក  ដោយសង្ស័យ  ពាក់ព័ន្ធទៅនឹងករណីបទល្មើសព្រហ្មទណ្ឌ ។  ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ១០នាទីព្រឹក នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខបុរីប៉េងគង់ ក្នុងភូមម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកអធិការដ្ឋាននគរបាលខណ្ឌដង្កោ យឹមសារ៉ាន់ បានឲ្យដឹងថាមុននឹងឈានដល់ការឃាត់ខ្លួន   ជនសង្ស័យខាងលើនេះ គឺរូបលោកបានបញ្ជាឲ្យកូនចៅក្រោមឱវាទ  ចុះល្បាតតាមមូលដ្ឋាន ក្នុងបំណងការពារសុវត្ថិភាព   ប្រជាពលរដ្ឋឲ្យស្របទៅតាម      គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ហើយខណៈ ដែលកម្លាំងរបស់លោក  បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូ អ៊ែប្លែក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 1A-5530 ជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងការសង្ស័យ ទើបរូបលោកបញ្ជាឲ្យ   កម្លាំងចម្រុះក្នុងខណ្ឌដង្កោ ចេញគ្រប់ច្រកល្ហក ពួនស្ទាក់ និងដេញចាប់ជនសង្ស័យនោះ យកមកធ្វើការ សាកសួរ ។  

ក្នុងប្រតិបត្តិការដេញចាប់ជនសង្ស័យយ៉ាងប្រផាប់ប្រភីងខាងលើនេះ  គឺកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ដង្កោ ឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯង ស្ថិតក្នុងសភាពភ័យខ្លាច ដូច្នេះកម្លាំងក៏បានដេញចាប់ ព័ទ្ធជន សង្ស័យដើម្បីសាកសួរ  ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូ ក៏បានព្យាយាមជិះរត់គេចខ្លួន  តាំងពីមុខវត្ត សំបួរមាស ទៅដល់គោលដៅនគរបាលកំពុងល្បាត ក្នុងសង្កាត់ជើងឯក  ដោយជនសង្ស័យឃើញ មាននគរ បាលកំពុងឈរពួនស្ទាក់រូបគេក៏បានត្រឡប់ម៉ូតូជិះរត់គេចខ្លួនរហូតមកដល់ចំណុចកើតហេតុខាងលើទើបត្រូវនគរបាលដែលកំពុងដេញចាប់ បានហក់ធាក់បណ្តាលឲ្យដួលម៉ូតូទៅនឹងថ្នល់រួមកម្លាំងនគរ បាលចាប់វាយខ្នោះយកមកកាន់នគរបាល អធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗតែម្តង។

ទាក់ទិននឹងករណីនេះ  សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានថា ជនសង្ស័យពាក់ព័ន្ធនឹងករណីអ្វីមួយឲ្យ  ប្រាកដនៅឡើយទេ  ប៉ុន្តែជនសង្ស័យខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ពាក់ព័ន្ធនឹងបទល្មើស ជួញដូរ ម៉ូតូគេចពន្ធ (លួចពីគេមកលក់ឲ្យអ្នកដទៃ)។ ហើយជនសង្ស័យរូបនេះ មានឈ្មោះ ធី វិរៈ ភេទប្រុស  អាយុ ២៦ឆ្នាំ  មានស្រុកកំណើត  នៅភូមិពោធិ៍    ឃុំមេសថ្នក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ជនសង្ស័យបច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំ ធ្វើការសាកសួរឲ្យបានច្បាស់និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទា ទោសតាមផ្លូវច្បាប់ ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល