កំសាន្ត ៖ យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ប្អូនប្រុសរបស់តារាសម្តែងជនជាតិនាង Fan Bingbing នឹងក្លាយខ្លួនជាតារា Kpop ក្នុងពេលឆាប់ៗនេះ ។ 

មានរបាយការណ៍ថា លោក Fan Cheng Cheng ពេលនេះកំពុងតែជ្រកកោននៅក្រោមផលិតកម្ម Yuehua Entertainment មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកូរ៉េខាងត្បូង ។ 

ប្រភពដដែលបន្តទៀតថា Fan Cheng Cheng និយាយភាសាអង់គ្លេសបានល្អខ្លាំងណាស់ ចំនែកឯភាសាដើមគឺ ភាសាចិន ហើយបើនិយាយអំពីភាសាកូរ៉េវិញ អ្នកកំលោះរូបនេះ រឹតតែរៀនឆាប់ចាប់បានទៅទៀត ។ 

/

គួរបញ្ជាក់ឲ្យដឹងថា នៅមិនទាន់បានបង្ហាញស្នាដៃអ្វីមួយដែលផ្លូវការនៅឡើយផង លោក Fan Cheng Cheng ត្រូវបានអ្នកគាំទ្រជាច្រើនប្រទេសបានបញ្ចេញមតិស្ទើរតែដូចៗគ្នាថា តារា Kpop រូបនេះនឹងទទួលបានការគាំទ្រមិនចាញ់នាង Fan Bingbing ដែលជាកំពូលតារាល្បីប្រចាំស្រុកចិន និងប្រលូកនៅក្នុងវិស័យសិល្បៈជាយូរណាស់មកហើយទេ ៕

/

លោក Fan Cheng Cheng 

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo