ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ស្រស់ក្មេង កញ្ញា ព្រះកាយច័ន្ទ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហាញ ពិធីភ្ជាប់ពាក្យរបស់នាង ជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍។
កាលពីរាត្រីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ តារាស្រីរាងខ្ពស់ស្រឡះ កញ្ញា ព្រះកាយច័ន្ទ បានរំលេចខ្លួននៅលើ កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ My TV នៅក្នុងរូបរាងតុបតែងកាយ ជាកូនក្រមុំយ៉ាងស្រស់ស្អាត បូករួមជាមួយរង្វង់មុខ ដ៏ស្រស់ផូរផង់ ដោយធ្វើឲ្យទស្សនិកជនដែលទស្សនា មានការភ្ញាក់ផ្អើល។ ការតុបតែងខ្លួននេះ មានការខុសប្លែកពីការសម្តែង របស់តារាដទៃទៀត ព្រោះថាមានពិធីភ្ជាប់ពាក្យ ដោយកូនប្រុសស្រីមួយគូនេះ មានបំពាក់ចិញ្ចៀន ឲ្យគ្នាទៅវិញទៅមក ហើយថែមទាំងប្រកាសជាសាធារណៈថា ខ្លួនមានគូដណ្តឹង ហើយកំពុងតែត្រៀមរៀបចំពិធីមង្គលការ នៅក្នុងពេល ឆាប់ៗ ខាងមុខនេះថែមទៀតផង។
ឪពុករបស់តារាស្រី ដែលកំពុងតែចាប់ផ្តើម មានប្រជាប្រិយភាព ព្រះកាយច័ន្ទ បានប្រាប់ Looking TODAY ឲ្យដឹងថារឿងដែល ព្រះកាយច័ន្ទ ភ្ផាប់ពាក្យ ជាមួយបុរសម្នាក់ ដែលឈ្មោះថា នាយប៊ី នោះគឺ ជារឿងពិតមែន តែគ្រាន់តែភ្ជាប់នៅក្នុងការសម្តែងតែប៉ុណ្ណោះ ព្រោះថាពេលនេះ កូនស្រីរបស់គាត់ត្រូវ បានខាងស្ថានីយទូរទស្សន៍ My TV ចាប់អារម្មណ៍និងឲ្យសម្តែង ជាប្រចាំនៅទីនោះ រៀងរាល់ថ្ងៃសុក្រ ដូច្នេះអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះគ្រាន់តែជាឈុតឆាកមួយ ក្នុងការសម្តែងរបស់កូនស្រីគាត់ តែប៉ុណ្ណោះ។ ចំណែកការបំពាក់ចិញ្ចៀន ឲ្យគ្នាទៅវិញទៅ មកនោះ គ្រាន់តែសម្តែងឲ្យ សមដូចការពិតប៉ុណ្តោះដែរ ។
ឪពុកបង្កើត របស់ពិធីការិនីប្រចាំកម្មវិធី “ប្រស្នាតារា” ព្រះកាយច័ន្ទ បានបង្ហើបប្រាប់ ឲ្យដឹងថា “នៅខាងក្រៅឆាក កូនស្រីរបស់ខ្ញុំ គឺមិនទាន់មាន ទំនាក់ទំនងស្នេហា ជាមួយបុរសណានោះទេ ព្រោះថាកូនស្រីខ្ញុំគេចង់ទុកពេល សម្រាប់ការងារសិន មិនទាន់ចង់គិតពីរឿងហ្នឹងនោះទេ ហើយខ្ញុំក៏តាមចិត្តកូនដែរ ដល់គូពេលណា ចាំគិតពេលហ្នឹងចុះ អនាគតយើងមិនអាចទាយទុកមុនបានទេ”។
លោកបានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ន ព្រះកាយច័ន្ទ មានការមមាញឹក ជាមួយការងារខ្លាំងណាស់ណា ត្រូវច្រៀងខនសឺតផង សម្តែងនៅស្ថានីយទូរទស្សន៍ My TV ជាពិធីការិនីផងគ្មានពេលសម្រាកទេ ហត់ខ្លាំងណាស់ ហើយជានិច្ចជាកាល រឿងរបស់កូន គឺលោកដឹងទាំងអស់ បើមានការអីចង់សួរ គឺអាចសួរលោកបាន ព្រោះថាលោកតែងតែទៅណា ជាមួយកូនស្រីជាប្រចាំ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល