រថយន្តម៉ាក Aston Martin Vanquish បានបង្ហាញនូវស៊េរី ២០១៤​ របស់ខ្លួនដែលនឹងជំនួសឲ្យម៉ូដែលមុនគឺ​ Aston Martin DBS។ តួឡានត្រូវបានធ្វើឡើងពីដែកកាបូន ជាមួយនឹងការបំពាក់ម៉ាស៊ីនថ្មី V12 ដែលមានកំលាំង ៥៦៥ hp និងកំលាំងបង្វិល ៤៥៧ lb ft និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

លោក Ulrich Bez ជាអគ្គនិយករបស់ Aston បាននិយាយថា Aston Martin Vanquish នេះគឺជារថយន្តដ៏ល្អបំផុតបើបៀបនឹងរថយន្តដែលយើងធ្លាប់ធ្វើកន្លងមក។

រថយន្តនេះមើលទៅហាក់ដូចជាមានរាងធំជាងម៉ូដែល DBS។ ចំណែកឯការរចនាខាងក្នុងវិញគឺមានភាពទូលាយ និងថ្មីភ្លឺរលោង និងប្រព័ន្ធប៉ះចុចដែលប្រើដោយសេនស័រ។ នៅពេលបើកបរ លោកអ្នកនឹងរំភើបជាមួយនឹងសំលេងម៉ាស៊ីន V12 នេះ និងលំនឹងចង្កូតរបស់វា។ រថយន្តនឹងចរដល់ល្បឿន ៦០mph នៅខណៈពេល 4     វិនាទីដំបូង ដែលល្បឿនកំពូលគឺ ១៨៣mph។

រថយន្តនេះនឹងចាប់ផ្តើមដំណើរការលក់នៅឆ្នាំក្រោយ​ (២០១៣) ជាមួយនឹងតំលៃ $282,110 ដុល្លាសហរដ្ឋ៕

width=464

width=463

width=461

width=457

ដោយ៖ រិនដូ

ប្រភព៖ autoweek