Galaxy Note III របស់ Samsung បានលេចចេញជាមួយឈ្មោះកូដ GT-N7200 គឺដូចទៅនឹងព័ត៌មានចចាមអារាមស្តីពីផលិតផលនេះ កាលពីពេលមុន។ ក្នុងនោះ Galaxy Note II មានឈ្មោះកូដ GT-N7100 ចំណែក Galaxy Note ស៊េរីដំបូងមានឈ្មោះកូដ GT-N7000។

នៅក្នុងលទ្ធផលពីឧបករណ៍វាស់ទិន្នផលដ៏ពេញនិយម Antutu Benchmark ចំនុចគួរឲ្យចាប់អារម្មណ៍គឺ Galaxy Note III GT-N7200 បានលេចធ្លាយជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.3Version Android មិនដែលត្រូវបាន Google បង្ហាញខ្លួន ក្រៅតែពីព័ត៌មានចចាមអារាមតាមរយះបណ្តា Version សាកល្បងប្រើនៅលើ Nexus 4 និង Nexus 7។

/

ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ Galaxy Note III ទទួលបានលទ្ធផលទិន្នផលខ្ពស់ដល់ទៅ 27.914 ពិន្ទុ គឺឈ្នះ Galaxy S4 Version ប្រើ chip Exynos 5 Octa 8 core ហើយនិងឈ្នះដាច់ S4 Version ប្រើ chip Snapdragon 600 4 core និងគូប្រកួត HTC One។

/

Version Concept មួយ ស្តីពីគំរូស្មាតហ្វូន Note III

JK Shin អ្នកដឹកនាំកំពូលផ្នែកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា Galaxy Note III នឹងបង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការណ៍ តាំងពិព័រណ៌ IFA 2013 ដែលនឹងប្រារព្ធឡើងនៅខែកញ្ញា ខាងមុខនេះ។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហើបឲ្យដឹងថា ស្មាតហ្វូននឹងមានអេក្រង់ OLED 5,9 inch ធំទូលាយជាងច្រើន បើប្រៀបជាមួយ ពីរ Version មុន៕

ដោយ៖ សិលាប្រភព៖ VE