ជាការពិតណាស់ ទស្សនិកជនគ្រាន់តែលឺឈ្មោះ Miley Cyrus ទស្សនិកជនច្បាស់ជាព្រឺសម្បុរគ្រវីក្បាលរួចទៅហើយមើលទៅ ព្រោះថាស្ទីលសំលៀកបំពាក់ និងការតុបតែខ្លួនរបស់នាងកាន់តែអាក្រក់ទៅៗ ហើយឥលូវនេះ នាងកាន់តែកែលែងឡើងហើយ ។
ថ្មីៗនេះ Miley Cyrus បានលេចមុខចេញមក បង្ហោះរូបថ្មីដាក់ Instagram ដើម្បីកុំអោយអ្នកគាំទ្រភ្លេចមុខ ។ ជាមួយនិងរូបថតថ្មីប៉ុន្មានសន្លឹកនេះ នាងធ្វើអោយគេភ្ញាល់ផ្អើលយ៉ាងខ្លាំង គឺនាងបានកោរចិញ្ចើមរបស់នាង ឡើងរលោងស្រិល ដែលមើលទៅគួរអោយខ្លាច ។ ទស្សនិកជនបានបញ្ចេញមតិថា Miley Cyrus កែលែងឡើងហើយ ប្រហែលជាយើងត្រូវគាំទ្រនាង អោយដូចតារាចំរៀង Lady Gaga អញ្ចឹងមើលទៅ ជាមួយនិងរឿងឆ្កួតៗនេះ ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុននេះ នាងបានធ្វើអោយប៉ូលិសស៊ើបអង្កេតរឿងនាងជក់បារីនៅលើឆាកតន្ត្រី MTV EMA នៅទីក្រុង Amsterdam ព្រោះប៉ូលិសសង្ស័យថាវាជាគ្រឿងញៀន ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ eonline, k14