ប្លែកៗ ៖ សារព័ត៌មានពិភពលោក ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការចុះផ្សាយអត្ថបទនៅទំព័រមុខរបស់ខ្លួន នោះគឺ កំពូលឆ្កែយក្ស មានកំពស់ខ្ពស់ជាងគេលើលោកនោះស្លាប់បាត់បង់ជីវិតហើយ ក្នុងវ័យ ៧ ឆ្នាំ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ម៉េត្រូ ។

width=441

បេក្ខភាព ឆ្កែបំបែកកំណត់ត្រាពិភពលោកជាកំពូលសត្វឆ្កែមានកំពស់ខ្ពស់ជាងគេមួយនេះមានឈ្មោះថា Giant George បានស្លាប់បាត់បង់ជីវិតនៅឯផ្ទះម្ចាស់របស់វា មានទីតាំងនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ខណៈពេលដែលវាជិតឈានចូលវ័យ ៨ ឆ្នាំ។

width=441

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ​ Giant George  បានមករស់នៅជាមួយនឹងក្រុមគ្រួសារដែលត្រូវជាម្ចាស់វា គឺក្រុមគ្រួសារលោក  Nasser  ចាប់តាំងពីវាមានអាយុ៧ ខែម្ល៉េះ ។ ជាមួយនឹងការបាត់បង់នូវសមាជិកគ្រួសារមួយនេះ ក្រុមគ្រួសារលោក Nass-er ក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយផងដែរ   តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

width=430

គួររំឭកផងដែរថា ​ Giant George មានកំពស់ដល់ទៅ ១,១​ ម៉ែត្រ  បើចាប់គិតពីក្រញាំជើងខាងមុខដល់ស្មា តែកំពស់អាចកើនឡើងគុណនិងពីរ បើសិនណាជើងក្រោយរបស់គេឈរព្រមគ្នានោះ៕

width=429

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង- រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា - ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា

ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉េត្រូ