(កូរ៉េ)៖ បណ្តាញសារព័ត៌មានកូរ៉េបានផ្សាយថា អ្នកគ្រូបង្រៀនម្នាក់ទទួលបានប្រជាប្រិយភាព តាមអនឡាញយ៉ាងខ្លាំង បន្ទាប់ពីនាងមានសម្រស់សឹងតែដូច តារាចម្រៀងស្រីដ៏ល្បី ក្នុងក្រុម TWICE គឺ Sana ។ Lee Ji Young ជាគ្រូបង្រៀនតាមអនឡាញ លើមុខវិជ្ជា «Life and Ethics» ឬ «ជីវិត និង កិរិយាមារយាទ» លើវេបសាយអប់រំ EBSi ដល់សិស្សវិទ្យាល័យ ដែលត្រៀមប្រឡងចូលសិក្សានៅមហាវិទ្យាល័យ។